VOV WorldVOV World
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅចិន
26/05/2012 08:36
(VOV) – ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី ២០ ដល់ទី ២៦ ឧសភា នាថ្ងៃទី ២៥ ឧសភា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជា ប្រធាន គណៈកម្មាធិការរដ្ឋខាងជនវៀតណាមនៅ ឯបរទេស លោក Nguyen Thanh Son បានជួបជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Yang Jiechi ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅចិន
(VOV) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិនឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី ២០ ដល់ទី ២៦ ឧសភា នាថ្ងៃទី ២៥ ឧសភា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិ ការរដ្ឋខាងជនវៀតណាមនៅឯបរទេស លោក  Nguyen Thanh Son បានជួបជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Yang Jiechi ។ ក្នុងការទទួលជួបសន្ទនា រដ្ឋមន្ត្រី ការបរទេសចិន Yang Jiechi បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលរបស់វេទិការ សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិង ទេសចរណ៍ វៀតណាម–ចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២០ ដល់ទី ២៣ ឧសភា កន្លង មក។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Thanh Son បានសំដែង នូវគោល បំណងថា៖ ទំនាក់ទំនងមិត្តិភាពប្រពៃណីល្អប្រសើ រវាងប្រទេសទាំង ២ កាន់តែ អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត៕ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម Nguyen Thanh Son បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Yang Jiechi ។ (Image: VOV online)