អ.ស.ប. អំពាវនាវឲ្យ បណ្ដាភាគីនៅស៊ីរីដំណើរការចរចារសន្តិភាព
18/02/2013 08:23
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi បាន អំពាវនាវឲ្យរដ្ឋាភិបាលនិងបណ្ដា ភាគីប្រឆាំងនៅស៊ីរី ដំណើរការចរចារសន្តិភាព សំដៅស្វែងរកដំណោះស្រាយ នយោបាយមួយបញ្ឃប់វិបត្តិ ដែលអូសបន្លាយក្នុងរយៈពេល ២០ ខែ នៅប្រទេស មជ្ឃឹមបូព៌ានេះ។

(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi បានអំពាវនាវឲ្យរដ្ឋាភិបាលនិងបណ្ដាភាគីប្រឆាំងនៅស៊ីរី ដំណើរការចរចារសន្តិភាព សំដៅស្វែងរកដំណោះស្រាយ នយោបាយមួយបញ្ឃប់ វិបត្តិ ដែលអូសបន្លាយក្នុងរយៈពេល ២០ ខែ នៅប្រទេស មជ្ឃឹមបូព៌ានេះ។លោក Brahimi បានឲ្យដឹងថែមទៀតថា៖ ជំនួបចរចារ រវាងបណ្ដាភាគីអាចរៀបចំឡើង នៅ ទីស្នាក់ការ អ.ស.ប. ប៉ុន្តែ លោក Brahimi មិនឲ្យដឹង ទីន្លែងជាក់ស្តែងទេ។ នាសប្តាហ៍ មុន ប្រធានសម្ព័ន្ធភាពជាតិស៊ីរី ប្រឆាំង (SNC) លោក Ahmed Moaz Al Khatib បាន ស្នើឲ្យរៀបចំការជួបចរចារជាមួយអនុប្រធានាធិបតីស៊ីរី លោក Farouq Al Shara អំពីដំណាក់កាលផ្ទេប្តូរនយោបាយ។ តាមនោះ ប្រធានាធិបតីស៊ីរី លោក Bashar Al Assad ត្រូវបានធានាយ៉ាងសុវត្តិភាពពេលចុះចេញពីដំណែង។ នាបច្ចុប្បន្ន រដ្ឋអំណាច Damacus គ្នានកាយវិការណាមួយឡើយ ចំពោះសំណើរពោលខាងលើ៕ បេសកជនពិសេសរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi បានអំពាវនាវឲ្យរដ្ឋាភិបាលនិងបណ្ដា ភាគីប្រឆាំងនៅស៊ីរីដំណើរការចរចារសន្តិភាព (Image: Internet)
Related






