អ.ស.ប រុស្ស៊ីនិងអាមេរិកស្វាគមកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី
26/10/2012 10:19
(VOVworld)-អគ្គលេខាធិការអ.ស.ប Ban Ki-moon បានស្វាគមការដែលភាគីធ្វើសង្គ្រាមនានានៅស៊ីរីយល់ ព្រមឈប់បាញ់រយៈពេល៤ថ្ងៃ ក្នុងឱកាស ពិធីបុណ្យ អ៊ីស្លាម Eid al-Adha ចាប់ពីព្រឹកថ្ងៃទី ២៦តុលា។ អ្នកនាំពាក្យ
កងទ័ពស៊ីរី (រូបថតៈ Internet) (VOVworld)-អគ្គលេខាធិការអ.ស.ប Ban Ki-moonបានស្វាគមការដែលភាគីធ្វើ សង្គ្រាមនានានៅស៊ីរីយល់ព្រមឈប់បាញ់រយៈពេល៤ថ្ងៃ ក្នុងឱកាស ពិធីបុណ្យ អ៊ីស្លាម Eid al-Adha ចាប់ពីព្រឹកថ្ងៃទី ២៦តុលា។ អ្នកនាំពាក្យ អ.ស.ប លោក Martin Nesirky សង្កត់ធ្ងន់ថា “ប្រការសំខាន់បំផុតគឺភាគីទាំងឡាយគោរពតាម កិច្ចព្រមព្រៀងឈប់បាញ់”តាមការផ្តើមគំនិតរបស់បេសកជន ពិសេសរួមអ.ស.ប និងសម្ព័ន្ធអារ៉ាប់ (AL)លោក Lakhdar Brahimi។ ខណៈពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានវាយតម្លៃចំពោះ សេចក្តីប្រកាសយល់ព្រមនឹងកិច្ចព្រមព្រៀងនេះ។ រដ្ឋអំណាចស៊ីរីបានអះអាងនឹង ត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅការបញ្ឈប់ស្ថានភាពបង្ហូរឈាមនៅប្រទេស មជ្ឈឹមបូព៌ា នេះ។ ក៏ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovបាន សង្កេតថា ម៉ូស្កូរចាត់ទុក ការបញ្ចប់អំពើហឹង្សានៅស៊ីរី ជាអាទិភាពចម្បងដើម្បី ដោះស្រាយ វិបត្តិក្នុងដំណាក់កាលនាបច្ចប្បន្ន។ អាមេរិកក៏បានឡើងសម្លេង គំាទ្រចំពោះ កិច្ចព្រមព្រៀងឈប់បាញ់នេះ និងអំពាវនាវភាគីនានានៅស៊ីរីគោ រពកិច្ចព្រម ព្រៀងនេះផងដែរ៕
Related





