VOV WorldVOV World
អ.ស.ប.៖កិច្ចព្រមព្រៀង បញ្ឃប់សង្គ្រាមលើឧប ទ្វីបកូរ៉េនៅមានសុពលភាព
12/03/2013 10:53
(VOVworld) – នាថ្ងៃទី ១១ មិនា អ្នកនាំពក្យរបស់អគ្គលេខាធិការ អ.ស.ប. លោក Martin Nesirky បានអះអាងថា៖ កិច្ចព្រមព្រៀង បញ្ឃប់សង្គ្រាម ដែលត្រូវបានចុះ ហេត្ថលេខា បន្ទាប់ពីសង្គ្រាម អន្តរកូរ៉េ នៅមានសុពលភាព ដោយមិនអើពើដល់ សេចក្តីថ្លែង ការរបស់ ស.ប.ប.ក. លុបចោលលើកិច្ចព្រមព្រៀងនេះ ។
អ.ស.ប.៖កិច្ចព្រមព្រៀង បញ្ឃប់សង្គ្រាមលើឧប ទ្វីបកូរ៉េនៅមានសុពលភាព
(VOVworld) – នាថ្ងៃទី ១១ មិនា អ្នកនាំពក្យរបស់អគ្គលេខាធិការ អ.ស.ប. លោក Martin Nesirky បានអះអាងថា៖ កិច្ចព្រមព្រៀងបញ្ឃប់សង្គ្រាម ដែលត្រូវបានចុះ ហេត្ថលេខា បន្ទាប់ពីសង្គ្រាមអន្តរកូរ៉េ នៅមានសុពលភាព ដោយមិនអើពើដល់ សេចក្តីថ្លែងការរបស់ ស.ប.ប.ក. លុបចោលលើកិច្ចព្រមព្រៀងនេះ ។ តាម លោក Nesirky ឲ្យដឹងថា៖ បណ្ដា មាត្រានៃកិច្ចព្រមព្រៀងនេះមិនអនុញ្ញត្តឲ្យភាគីណាមួយឡើយសុបចោលកិច្ចព្រមព្រៀង ដោយខ្លួនឯង។ ក្នុងពេលនោះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានអំពាវនាវ ឲ្យព្យុងយ៉ាង គោរពកិច្ចព្រមព្រៀងពោលខាងលើ។ នាថ្ងៃដ៏ដែល ទីភ្នាក់ងារសារព័ត៌មាន ជប៉ុន Kyodo ដកស្រង់កាសែត “Rodong Sinmun” របស់ ស.ប.ប.ក. ឲ្យដឹងថា៖ ប្រទេសនេះ បានលុបចោលកិច្ចព្រមព្រៀងបញ្ឃប់សង្គ្រាម ពីថ្ងៃទី ១១ មិនានិងកងទ័ពនៃប្រទេសនេះ ត្រៀមខ្លួនជាស្រេចប្រយុទ្ធ។ ​ទីភ្នាក់ងារសារព័ត៌មាននៃ ស.ប.ប.ក. ឲ្យដឹងថា៖ នាថ្ងៃទី ១២ មិនា ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក  Kim Jong-un បានមកសាកសួសុខទុកបណ្ដា អង្គភាពកងទ័ពការពាព្រំដែនជាប់នឹង កូរ៉េខាងត្បូងលើសមុទ្រលឿង៕ កងទ័ពនៃប្រទេសនេះត្រៀមខ្លួនជាស្រេចប្រយុទ្ធ។ (Image: Internet)