អ.ស.បរំលឹកខួបអនុស្សាវរីយ៍ទិវាសន្តិភាពពិភពលោក។
22/09/2012 08:22
VOV-នាថ្ងៃទី២១កញ្ញា អ.ស.បបានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍ “ទិវាសន្តិភាពពិភពលោក” (ទី២១កញ្ញា) ទិវាសកលលោកទាំងមូលរួមសាមគ្គីតស៊ូប្រឆាំង សង្គ្រាមនិងអំពើហឹង្សា។

អ.ស.បរំលឹកខួបអនុស្សាវរីយ៍ទិវាសន្តិភាពពិភពលោក។ VOV-នាថ្ងៃទី២១កញ្ញា អ.ស.បបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ “ទិវា សន្តិភាពពិភពលោក” (ទី២១កញ្ញា) ទិវាសកលលោកទាំងមូលរួមសាមគ្គីតស៊ូប្រឆាំងសង្គ្រាមនិងអំពើហឹង្សា។ ក្នុងឱកាសនេះ អគ្គលេខាធិការអ.ស.ប Ban Ki Moon រួមជាមួយមន្ត្រីជាន់ខ្ពស់អ.ស.បនិងកុមារមានសញ្ជាតិផ្សេងៗជាច្រើនទៀត បានអនុវត្តពិធីប្រពៃណីនៅទីស្ដីការរបស់អ.ស.បនៅទីក្រុង ញូវយ៉ក អាមេរិក បន្លឺស្នូរជួងអំពាវនាវសន្តិភាពលើផែនដី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ ព័ត៌មាន លោក Ban Ki Moon បានសង្កត់ធ្ងន់ថា បណ្ដាសង្គ្រាមនិងជំលោះប្រដាប់ អាវុធបានបំផ្លាញមូលដ្ឋាននិងលក្ខណៈដើម្បីអភិវឌ្ឍន៍។ ដូច្នេះតាមលោកថា ជន គ្រប់រូបត្រូវបន្លឺស្នូរជួងយ៉ាងខ្លាំងក្លាជាង ដើម្បីស្នូររបស់វាបានទៅដល់នឹងបណ្ដា កំលាំងដែលកំពុងបណ្ដាលឲ្យមនុស្សលោកនូវអំពើរហឹង្សានិងការឈឺចាប់ជា ច្រើនក្នុងប៉ុន្មានទិវានេះ៕
Related





