អ.ស.បថ្កោលទោសការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងគុយបា
14/11/2012 09:33
VOV-ដោយមានសំលេងគាំទ្រខ្ពស់បំផុត មហាសន្និបាតអ.ស.បនាថ្ងៃទី១៣វិច្ឆិកា បានឯកភាពអនុម័តលើសេចក្តីសំរេចចិត្ត ថ្កោលទោសការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់រដ្ឋអំណាចអាមេរិកប្រឆាំងប្រជាជនគុយបាដែលអូសបន្លាយរហូតក្នុងរយៈពេល៥ទស្សវត្សកន្លងមក។

អ.ស.បថ្កោលទោសការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងគុយបា។ VOV-ដោយមានសំលេងគាំទ្រខ្ពស់បំផុត មហាសន្និបាតអ.ស.បនាថ្ងៃទី ១៣វិច្ឆិកាបានឯកភាពអនុម័តលើសេចក្តីសំរេចចិត្តថ្កោលទោសការហ៊ុំព័ទ្ធ សេដ្ឋកិច្ចរបស់រដ្ឋអំណាចអាមេរិកប្រឆាំងប្រជាជនគុយបាដែលអូសបន្លាយ រហូតក្នុងរយៈពេល៥ទស្សវត្សកន្លងមក។ ក្នុងការបោះឆ្នោតរបស់មហាសន្និបាត អ.ស.បរួមមានសមាជិកចំនួន១៩៣ប្រទេសក្នុងនោះប្រទេសចំនួន១៨៨បាន បោះឆ្នោតគាំទ្រក្នុងពេលដែលអាមេរិកអ៊ីស្រាអែលនិង Palau បានបោះឆ្នោត ប្រឆាំង។ សេចក្តីសំរេចចិត្តរបស់អ.ស.បមានឈ្មោះ “ការចាំបាច់ត្រូវបញ្ចប់ការ ហ៊ុំព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់អាមេរិកប្រឆាំងគុយបា” អំពាវនាវបណ្ដាប្រទេសដែលនិងកំពុងអនុវត្តវិធានការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំង គុយបាដំណើរការបណ្ដាការបោះជំហានចាំបាច់សំដៅលប់ចោលរឺធ្វើឲ្យ វិធានការនេះបាត់សុពលភាពយ៉ាងឆាប់បំផុត។ មហាសន្និបាតអ.ស.បក៏ អះអាងឡើងវិញនូវគោលការណ៍សមភាពរវាងបណ្ដាប្រទេសមិនជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាក៏ដូចជាគោលការណ៍អំពីសេរីភាពពាណិជ្ជកម្ម និងនាវាចរណ៍អន្តរជាតិ។ នាចុងខែកញ្ញាកន្លងទៅរដ្ឋាភិបាលគុយបាបានថ្កោលទោសការហ៊ុំព័ទពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលអាមេរិកអនុវត្តប្រឆាំងនឹងប្រទេសនេះតាំងពីឆ្នាំ១៩៦២បន្តបណ្ដាលអោយមានការខូចខាតយ៉ាងក្តៃលែងចំពោះសង្គមគុយបា ពិសេសគឺអំពីសុខាភិបាលនិងស្បៀងអាហារក៏ដូចជាធ្វើឲ្យខឿនសេដ្ឋកិច្ចនៃ ប្រទេសកោះនេះខាតបង់ប្រាក់ប្រមាណ១លានលានដុល្លារអាមេរិក៕ ក្នុងពិធីពិភាក្សារនិងអនុម័ត្តលើសេចក្តីសម្តេចិត្តពោលខាងលើ អនុប្រធាន តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. លោក Pham Vinh Quang បាន ថ្លែងមតិដោយលើកច្បាស់ថា៖ វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះបទ ហ៊ុមព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់អាមេរិកប្រឆាំងគុយបា។ ឯកអគ្គ រដ្ឋទូត Pham Vinh Quang បានអះអាងថា៖ គោលនយោបាយបទហ៊ុំព័ទ្ធរបស់ អាមេរិកប្រឆាំងគុយបាគឺល្មើសច្បាប់អន្តរជាតិនិងគោលលការណ៍របស់ធម្មនុញ្ញ អ.ស.ប.។ ទន្ទឹមនឹងនោះ លោកអះអាងឡើងវិញនូវការគាំទ្រនិងសាមគ្គីភាពមុន ក៏ដូចជាក្រោយរបស់វៀតណាមចំពោះគុយបា។ តំណាងប្រទេសជាសមាជិកនានា នៃក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍ (G-7) ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ទីផ្សាររួម អាមេរិកខាងត្បូង (MERCOSUR) ជាដើម សុទ្ធតែថ្កោលទោសយ៉ាងធ្ងន់ធ្ងរ បទហ៊ុំព័ទ្ធ របស់អាមេរិកប្រឆាំងគុយបា ផងដែរ៕
Related





