VOV WorldVOV World
អ.ស.បត្រូវធ្វើឲ្យច្បាស់លាស់ការទទួលខុសត្រូវចំពោះស្ថានភាពហឹង្សានៅស៊ីរី
06/09/2012 10:12
(VOV)-បណ្តារដ្ឋមន្រ្តីការបរទេសរបស់សម្ព័ន្ធអារ៉ាប់ (AL)នាថ្ងៃទី៥កញ្ញាបានអំពាវនាវក្រុមប្រឹក្សាសន្តិសុខ អ.ស.ប មានជំហានចំាបាច់ដើម្បីធ្វើឲ្យបានច្បាស់ពី ស្ថានភាពអំពើហឹង្សានៅស៊ីរី។ ក្នុងសេចក្តីប្រកាសសាព័ត៌មាន១បន្ទាប់ពីសន្និ
អ.ស.បត្រូវធ្វើឲ្យច្បាស់លាស់ការទទួលខុសត្រូវចំពោះស្ថានភាពហឹង្សានៅស៊ីរី
ជនបោះបាវស៊ីរី (រូបថតៈ Internet) (VOV)-បណ្តារដ្ឋមន្រ្តីការបរទេសរបស់សម្ព័ន្ធអារ៉ាប់ (AL)នាថ្ងៃទី៥កញ្ញាបានអំពាវ នាវក្រុមប្រឹក្សាសន្តិសុខអ.ស.ប មានជំហានចំាបាច់ដើម្បីធ្វើឲ្យបានច្បាស់ពីស្ថាន ភាពអំពើហឹង្សានៅស៊ីរី។ ក្នុងសេចក្តីប្រកាសសាព័ត៌មាន១បន្ទាប់ពីសន្និសីទរដ្ឋ មន្រ្តី ALប្រចាំលើកទី១៣៨ដែលប្រព្រឹត្តទៅនៅទីក្រុងគេរ៌របស់អេហ្ស៊ីព AL បាន ថ្កោលទោសស្ថានភាពអំពើហឹង្សា និងការសម្លាប់់មនុស្សសំដៅទៅលើប្រជាជន ស៊ីវិលនៅស៊ីរី និងចាត់ទុកថា ការប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារទៅលើទី ប្រជុំជនជាបទឧប្រិដ្ឋប្រឆំាងមនុស្សលោក។ សន្និសីទរបស់ AL ក៏បានអំពាវនាវ ប្រធានគណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់​ នាយករដ្ឋមន្រ្តី Hamad Bin Gasem និង អគ្គលេខាធិការ Al Nabil al-Arabi រក្សាការជួបប្រាស្រ័យជាមួយអគ្គលេខាធិការ អ.ស.ប Ban Ki-moon ទន្ទឹមនឹងនោះ អំពាវនាវបេសកជនរួមរបស់ALនិងអ.ស.ប ទទួលបន្ទុកបញ្ហាស៊ីរី Lakhdar Brahimi កសាងទស្សនៈថ្មី អំពីបេសកកម្មរបស់ ខ្លួនដោយឈរលើរាល់ការបំរែបំរួលថ្មី៕