យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅម៉ោង ១៨ ថ្ងៃទី ២១ ខែមីនា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២២ ខែមីនា នៅវៀតណាមពុំរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ឡើយ។ ថ្ងៃទី ២២ ខែមីនា ជាថ្ងៃទី ៤ ដែលវៀតណាមមិនរកឃើញករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍។ រហូតមកដល់បច្ចុប្បន្ន ប្រជាជនចំនួន ៣៣.៨៩១ នាក់នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ។

ទូទាំងប្រទេសនៅមានអ្នកជំងឺកូវីដ ១៩ ចំនួន ២.៥៧២ នាក់ ក្នុងនោះអ្នកជំងឺចំនួន ២.១៩៨/២,៥៧២ នាក់ត្រូវបានព្យាបាលជាសះស្បើយ៕