VOV WorldVOV World
អូអរបរិយាកាសធ្វើពលកម្មនាដើមឆ្នាំនៅបណ្ដាដំបន់
11/02/2013 08:50
VOV-ក្រោយរយៈពេល២ថ្ងៃសំរាក់ក្នុងបុណ្យតេត នាថ្ងៃទី១១កុម្ភៈគឺថ្ងៃទី២​បុណ្យ​តេតឆ្នាំ២០១៣ លើបណ្ដាសំណង់សំខាន់នៅទីក្រុង Da Nang បានអូអរ​បរិយាកាសធ្វើពលកម្មផលិតកម្មថ្ងៃដើមឆ្នាំ។
អូអរបរិយាកាសធ្វើពលកម្មនាដើមឆ្នាំនៅបណ្ដាដំបន់
        VOV-ក្រោយរយៈពេល២ថ្ងៃសំរាក់ក្នុងបុណ្យតេត នាថ្ងៃទី១១កុម្ភៈគឺថ្ងៃទី២​ បុណ្យ​តេតឆ្នាំ២០១៣ លើបណ្ដាសំណង់សំខាន់នៅទីក្រុង Da Nang បានអូអរ​បរិយាកាសធ្វើពលកម្មផលិតកម្មថ្ងៃដើមឆ្នាំ។ លើសំណង់សាងសង Cau Rong (ស្ពាននាគ) ជាសំណង់សំខាន់មួយរបស់ទីក្រុង Da Nang បានស្វាគមខួបលើក​ ទី​៣៨ទិវារំដោះទីក្រុង បរិយាកាសធ្វើពលកម្មផលិតកម្មយ៉ាងអូអរ។         ក្រោយរយៈពេល២ថ្ងៃសំរាក់បុណ្យតេត​វិស្វករកម្មករចំនួនជិត៣រយ​នាក់ បាន​ត្រឡប់មកធ្វើការ។ លោក Tran Tat Toan កម្មករគ្រឿងយន្តបានឲ្យដឹងថា៖         “ដោយសារភារកិច្ចត្រូវស្នាក់នៅឆ្ងាយពីគ្រួសារក៏ព្រួយដែរ ប៉ុន្តែស្មារតីធ្វើ ការ​គឺសកម្មណាស់។” លើសំណង់សាងសង Cau Rong (ស្ពាននាគ)ទីក្រុង Da Nang បានអូអរបរិយាកាសធ្វើពលកម្មផលិតកម្មថ្ងៃដើមឆ្នាំ។         ដល់ឥឡូវនេះមៅការ Cienco 1 បានសំរេចបណ្ដាសំណង់សំខាន់ជាមួយ​ផ្នែកការងារប្រមាណ៩៥%។ វិស្វករ Nguyen Van Toan ទទួលបន្ទុកសាងសង់​តុបតែងក្បាល់និងកន្ទុយនាគបានឲ្យដឹងថា៖         “យើងខ្ញុំបានពិភាគ្សាវិធានការជាច្រើនដើម្បីបែងចែកជាផ្នែកតូចៗ។ នៅ ផ្នែក​ក្បាលនាគយើងខ្ញុំបានសំរេចចិត្តចែកពី៨ផ្នែកទៅ៤ផ្នែកដើម្បីមិនទុកឲ្យ ខ្សែ​កាត់​មិនស្ថិតនៅកណ្ដាលក្បាលនាគជហឥទ្ធិពលដល់ទេសភាពនិង គុណភាពវា៕” រោងចក្រចម្រាញប្រេង Dung Quat ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) (Image: Internet)          ក្នុងឱកាសឆ្នាំម្សាញសំរិទ ២០១៣ បណ្ដាកម្មាភិបាល បុគ្គលិក និង កម្មករ របស់រោងចក្រចម្រាញប្រេង Dung Quat ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) បានទទួលបុណ្យតេតប្រពៃណីនៅរោងចក្រ ដើម្បីធានាសន្តិសុខថាមពលសំរាប់ ប្រទេសជាតិ។ វិស្វករវ័យក្មេងមួយនាក់ លោក Doan Gia Phong ស្រុកកំណើត​នៅ ទីក្រុង Hai Phong (ភាគខាងជើងវៀតណាម) បាន ចែករំលែកថា​៖ “ខ្ញុំនឹករលឹកគ្រួសារណាស់ពេលប្រចាំការក្នុងបុណ្យតេត។ ប៉ុន្តែ បើសិនជាប្រៀបនឹង បណ្ដាយុទ្ធជាននៅកោះសមុទ្រឆ្ងាយ ខ្ញុំគិតថា៖ ខ្ញុំមានសំណាងជាច្រើនជាង។” នាកយកក្រុមហ៊ុនចម្រាញប្រេង Binh Son ចំណុះរោងចក្រចម្រាញប្រេង Dung Quat លោក Dinh Van Ngoc បានឲ្យដឹងថា៖ ក្នុងពិធីបុណ្យតេតនេះ ថ្នាក់ដឹកនាំបានគ្រប់ គ្រងឲ្យសមស្រប់ ដើម្បីធានាឲ្យរោងចក្រផលិតកម្មល្អ៕