VOV WorldVOV World
អូស្រ្តាលីមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
29/05/2013 03:53
រសៀលថ្ងៃទី២៨ឧសភាឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ លោកAngus Houston បេសកជនពិសេសរបស់រដ្ឋមន្រ្តី អូស្រ្តាលីដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។
Vovworld-រសៀលថ្ងៃទី២៨ឧសភាឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan Phuc  បានទទួលជួបសន្ទនាជាមួយលោក Angus Houston បេសកជនពិសេសរបស់រដ្ឋមន្រ្តីអូស្រ្តាលីដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។ លោក Nguyen Xuan Phucបានវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការដែលអូស្រ្តាលីបានលៃទុក សំរាប់វៀតណាមលើវិស័យ ODA  សុខាភិបាល​អប់រំបណ្តុះបណ្តាល​និង បណ្តាគំរោងការណ៍កាត់បន្ថយភាពក្រីក្រ។លោក Nguyen Xuan Phuc  គូសបញ្ជាក់ទៀតថា៖ភាគីទាំង២គប្បីផ្លាស់ប្តូតគណះប្រតិភូនៅគ្រប់ ជាន់ថ្នាក់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម​វិនិយោគនិងអនុវត្ត បណ្តាវិធានការជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំង២(១៩៧៣-២០១៣)។រីឯខ្លួ​នឯងវិញ លោកឲ Angus Houstonអះអាងថា៖អូស្រ្តាលីជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូ១ក្នុងចំណោមដៃគូសំខាន់។ដោយហេតុនេះអូស្រ្តាលីមានបំណង ជំរុញទំ​នាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម៕