VOV WorldVOV World
អ៊ុយក្រែនបើកយុទ្ធនាការពិសេសនៅភាគខាងកើត
08/07/2014 12:02
(VOVworld)-លេខាធិការរងរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Milhail Koval នាថ្ងៃ ទី៧កក្កដា ឲ្យដឹងថា
អ៊ុយក្រែនបើកយុទ្ធនាការពិសេសនៅភាគខាងកើត
អ៊ុយក្រែនបើកយុទ្ធនាការពិសេសនៅភាគខាងកើត (រូបថតៈ TTXVN) (VOVworld)-លេខាធិការរងរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន លោក Milhail Koval នាថ្ងៃទី៧កក្កដា ឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានអនុម័តលើផែនការដំណើរការយុទ្ធនាការពិសេស នៅខេត្ត ភាគ ខាងកើតចំនួន២គឺ Donetsk និង Lugansk។ តាមនោះ កងទ័ពអ៊ុយក្រែន កំពុង អនុវត្តន៍យុទ្ធវិធី ហ៊ុំព័ទ្ធទាំងស្រុង និង បង្ខំឲ្យជនប្រដាប់អាវុធនៅតំបន់ទាំងពីរនេះ ចុះចាញ់។         ក្នុងថ្ងៃដដែល ប្រធានាធិបតីបារាំង​លោក Francois Hollande និងសមភាគី​អាមេរិក លោក Barack Obama បានមានការចរចារតាមទូរស័ព្ទ ស្តីអំពីស្ថាន​ភាពនៅភាគខាង កើតរបស់អ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានចាត់ទុលថា ដំណោះស្រាយដ៏ ចីរភាពសម្រាប់វិបត្តិនៅអ៊ុយក្រែនគ្រាន់តែជាដំណោះស្រាយនយោ​បាយប៉ុណ្ណោះ៕