VOV WorldVOV World
អ៊ុយក្រែនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU
13/12/2013 09:11
(VOVWorld) – តំណងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ និងកិច្ចការបរទេស របស់សហភពអឺរ៉ុប (EU) លោកស្រី Catherine Ashton នាថ្ងៃទី ១២ ធ្នូ បានឲ្យដឹងថា៖ ប្រធានាធិបតី អ៊ុយក្រែន លោក Viktor Yanukovich អាចចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។
អ៊ុយក្រែនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU
អ៊ុយក្រែនអាចចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ (Image: Vietnam+) (VOVWorld) – តំណងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខនិងកិច្ចការបរទេស របស់សហភពអឺរ៉ុប (EU) លោកស្រី Catherine Ashton នាថ្ងៃទី ១២ ធ្នូ បានឲ្យដឹង ថា៖ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovich អាចចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ ព័ត៌មាននៅទីក្រុង Brussels បែលហ្ស៊ីក បន្ទាប់ពីដំណើរទស្សនកិច្ចនៅអ៊ុយក្រែន  លោកស្រី Catherine Ashton បានឲ្យដឹងថា៖ EU ត្រៀមខ្លួនជាស្រេចពិភាក្សាអំពី វិធានការជួយឧត្ថម្ភអ៊ុយក្រែនអនុវត្តដំណើរចងសម្ព័ន្ធជាមួយ EU ក៏ដូចជា ការ ជួយឧត្ថម្ភក្នុងការចរចាររវាងអ៊ុយក្រែនជាមួយមូលនិធិរូបីយវត្ថុនិង ធនាគារ ពិភពលោក ដើម្បីអ៊ុយក្រែនអាចទទួលបានខ្ទង់ប្រាក់កម្ចីពីបណ្ដាអង្គការពោល ខាងលើ។ បន្ទាប់ពីរយៈពេលយូអង្វែងដំណើរការចរចារ អ៊ុយក្រែននិង EU ទទួលបានការយល់ព្រមអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធ ប្រវត្តិសាស្ត្រនៅសន្និសីទកំពូលដៃគូខាងកើតនៅលីតវ៉ា នាថ្ងៃទី ២៩ វិច្ឆិកា។ ប៉ុន្តែ អ៊ុយក្រែនបានផ្អាក់ការចុះហត្ថលេខាពោលខាងលើនៅនាទីចុងក្រោយ ដែលបង្កើតឡើងរលកបាតុកម្មដោយមានទ្រង់ទ្រាយធំនៅប្រទេសនេះ​ក្នុង រយៈពេល ២ សប្តាហ៍កន្លងមក៕