VOV WorldVOV World
រាត្រីពន្លឿនទេសចរណ៍ Da Nang -កូរ៉េខាងត្បូង
18/12/2013 08:26
(VOVworld) – នាយប់ថ្ងៃទី ១៧ ធ្នូ រាត្រីពន្លឿនទេសចរណ៍ Da Nang - កូរ៉េខាងត្បូង” ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ។
រាត្រីពន្លឿនទេសចរណ៍ Da Nang -កូរ៉េខាងត្បូង
Da Nang ជាទីក្រុងសមុទ្រ ១ ល្បីឈ្មោះដោយមណ្ឌលទេសចរណ៍ថ្នាក់ អន្តរជាតិដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ (Image: VOV) (VOVworld) – នាយប់ថ្ងៃទី ១៧ ធ្នូ រាត្រីពន្លឿនទេសចរណ៍ Da Nang  - កូរ៉េខាងត្បូង” ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang  ភាគកណ្ដាលវៀតណាម ។ ព្រឹត្តិការណ៍ នេះគឺជាឱកាសល្អដើម្បីឧទ្ទេសនាមទីក្រុង Da Nang  និងកូរ៉េខាងត្បូងជាមួយភ្ញៀវ ទេសចរណ៍ ជាពិសេស  ជើងហោះហើរត្រង់រវាងទីក្រុង Da Nang និង ក៉រូខាងត្បូង។ នេះក៏ជាឱកាសសំរាប់អ្នកធ្វើអាជីវកម្មលើវិស័យទេសចរណ៍របស់វៀតណាមនិង កូរ៉េខាងត្បូងផ្លាស់ប្តូរព័ត៌មានស្វែងរកដៃគូធ្វើអាជីវកម្មជាដើម។ ប្រធានការិយាល័យ តំណាងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំនៅ វៀតណាម លោក Kang Sungghil បានឲ្យដឹងថា៖ “នាពេលកន្លងទៅ ការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍ទៅវិញទៅមករវាងកូរ៉េខាង ត្បូងនិងវៀតណាមកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ភ្ញៀវទេសចរណ៍វៀត ណាមចំនួន ១ សែននាក់បានទៅទេសចេណ៍នៅកូរ៉េខាត្បូងនាឆ្នាំ ២០១២។ ខ្ញុំ សង្ឈឹមថា៖ បរិមាណភ្ញៀវទេចរណ៍វៀតណាមនឹងកើនឡើងថែមទៀតនាឆ្នាំខាង  មុខ។ Da Nang ជាទីក្រុងសមុទ្រ ១ ល្បីឈ្មោះដោយមណ្ឌលទេសចរណ៍ថ្នាក់ អន្តរជាតិដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ យើងខ្ញុំនឹងឧទ្ទេស នាមផ្សព្វផ្សាយទិដ្ឋភាពរបស់ទីក្រុង Da Nang  ដល់ប្រជាជនកូរ៉េខាងត្បូងដើម្បី ឲ្យ ប្រជាជនកូរ៉េខាងត្បូងជាច្រើនមកទស្សនានៅទីក្រុងនេះនាពេលខាងមុខ។” ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ បរិមាណភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងជានិច្ចកាល ឈរលេខរៀងទី​៥ ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនានៅ ទីក្រុង Da Nang ៕

More