រាត្រីវបង្កើតមូលនិធិសមរាប់គំរោងការណ៍មនុស្សធម៌របស់UNICEF នៅខេត្ត Kon Tum
06/12/2013 11:34
(VOV)_នាថ្ងៃទី៥ ធ្នូ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) មូលនិធិកុមារអង្គការសហប្រជាជាតិ ( UNICEF) បានរៀបចំរាត្រី៖ Zero Award លក់ដេញថ្លៃដើម្បីបង្កើតមូលនិធិសំរាប់គំរោងការណ៍មនុស្សធម៌របស់ UNICEF នៅខេត្ត Kon Tum។
.jpg)
ផលិតផលមួយត្រូវបានដេញថ្លៃ(TTXVN) (VOV)_នាថ្ងៃទី៥ ធ្នូ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) មូលនិធិកុមារ អង្គការ សហប្រជាជាតិ ( UNICEF) បានរៀបចំរាត្រី៖ Zero Award លក់ដេញថ្លៃដើម្បី បង្កើតមូលនិធិសំរាប់គំរោងការណ៍មនុស្សធម៌របស់ UNICEF នៅខេត្ត Kon Tum។ នេះគឺជាប្រឹត្តិការណ៍បង្កើតមូលនិធិប្រចាំឆ្នាំលើកដំបូងនៅវៀតណាម ដោយ UNICEF រៀបចំឡើង ដើម្បីជំរុញការវិនិយោគចីរភាពនិងលើគ្រប់វិស័យសំរាប់កុមារវៀតណាម។ ចំនួនទឹកប្រាក់ដែលប្រមូលផ្តុំបានក្នុងរាត្រីនេះគឺ ៤២៥ ពាន់ដុល្លារអាមេរិក។ ដោយមានចំនយនទឹកប្រាក់នេះ UNICEF នឹងប្រើប្រាស់នៅក្នុងវិស័យ ដូចជា៖បណ្ដាកម្មវិធី សុខាភិបាល ផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីការពារកុមារងាយរងគ្រោះ…។ល៕
Related






