ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយលោកឯកអគ្គរដ្ឋទូត Kairat Sarybay។ (រូបថត៖ VNA) |
ផ្លាស់ប្ដូរយោបល់អំពីស្ថានភាពក្នុងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា CICA ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព គោលដៅ និងគោល
ការណ៍ប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានការគោរពអធិបតេយ្យភាព និងបូរណភាព
ទឹកដី សមភាពនិងការគោរពគ្នាទៅវិញទៅមក; មិនគំរាមកំហែងឬប្រើកម្លាំង; ដោះ
ស្រាយជម្លោះដោយសន្តិវិធី; មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង; ជំរុញកិច្ចសហប្រតិបត្តិ
ការពហុភាគី គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក
ប្រធានរដ្ឋក៏មានគោលបំណងថា CICA នឹងគាំទ្រចំពោះគោលជំហររបស់អាស៊ាននិង
វៀតណាម ដើម្បីធានាសន្តិភាព សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ
សមុទ្រខាងកើត ព្រមទាំងដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការ
គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS
១៩៨២) និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕






