រៀនសូត្រនិងធ្វើតាមលោកប្រធានហូជីមិញនៅផ្នែកទ័ពជើងទឹក
10/05/2013 09:04
VOV-ចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក ប្រធានហូជីមិញក្នុងរយៈពេល២ឆ្នាំកន្លងមកនៅផ្នែក ទ័ពជើងទឹកវៀតណាមបានមានការបោះជំហានយ៉ាង រឹងមាំ ស៊ីជម្រៅនិងកាន់តែពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

ឧត្តមនាវីត្រី Dinh Gia That លេខាគណៈកម្មាធិការបក្សស្នងការនយោបាយផ្នែកទ័ពជើងទឹកវៀតណាម (vov.vn) VOV-ចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញក្នុង រយៈពេល២ឆ្នាំកន្លងមកនៅផ្នែកទ័ពជើងទឹកវៀតណាមបានមានការបោះជំហាន យ៉ាងរឹងមាំ ស៊ីជម្រៅនិងកាន់តែពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ឧត្តមនាវីត្រី Dinh Gia That លេខាគណៈកម្មាធិការបក្សស្នងការនយោបាយផ្នែកទ័ពជើងទឹកវៀត ណាមបានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក ចលនាបានកសាងស្មារតីការទទួលខុសត្រូវខ្ពស់ចំពោះបុគ្គលអង្គភាពក្នុងផ្នែកទ័ព។ ដើម្បីអនុវត្តល្អភារកិច្ច ដែលបានប្រគល់ឲ្យក្នុងស្ថានភាពថ្មី ឧត្តមនាវីត្រី Dinh Gia That បានអះអាងថា៖ “ភារកិច្ចដ៏ធំធេងរបស់ផ្នែកទ័ពនាបច្ចុប្បន្នគឺគ្រប់គ្រងការពាររឹងមាំនូវ អធិបតេយ្យភាពសមុទ្រកោះដំបន់ខ្ពង់រាបបាតសមុទ្រនៃមាតុប្រទេស រក្សារឹងមាំ បរិយាកាសសន្តិភាពលើសមុទ្រនិងកសាងផ្នែកទ័ពរៀបរយទំនើប។ ពីនោះបាន ដាក់ចេញនូវសំណូមពរដ៏ខ្ពស់ក្នុងការបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូ សិលធម៍លោកប្រធានហូជីមិញ។ ប្រការនោះបានបង្ហាញដោយឬទ្ធានុភាព ច័ន្ទះប្ដេជ្ញាចិត្តរបស់កម្មាភិបាលយុទ្ធជនម្នាក់ៗក្នុងផ្នែកទ័ពទាំងមូល ត្រៀមខ្លួន ជាស្រេចទទួលគ្រប់ភារកិច្ចនិងសំរេចដ៏ជោគជ័យគ្រប់ភារកិច្ចដែលបានប្រគល់ ជូន ត្រូវត្រៀមជាស្រេចប្រយុទ្ធនិងពលីដើម្បីការពាររឹងមាំនូវអធិបតេយ្យភាព សមុទ្រកោះដំបន់ខ្ពង់រាបបាតសមុទ្រនៃមាតុប្រទេស៕”
Related






