VOV WorldVOV World
រកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលត្រូវគ្រោះថ្នាក់នៅរុស្ស៊ី
19/11/2013 11:38
Vovworld-គណៈកម្មាធិការអាកាសចរណ៍អន្តរប្រទេសរុស្ស៊ីនាថ្ងៃតី១៨វិច្ឆិកា​បានប្រកាសថា រកបានប្រអប់ខ្មៅរបស់យន្តហោះធុន Boeing 737 ដែលត្រូវធ្លាក់នា​ថ្ងៃទី​១៧​វិច្ឆិកា ពេលដែលចុះចត់នៅព្រលានយន្តហោះទីក្រុង Kazan នៃសាធារណៈរដ្ឋ Tatarstan ចំណុះសហព័ន្ធរុស្ស៊ីធ្វើឲ្យមនុស្ស៥០នាក់ត្រូវស្លាប់។
រកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលត្រូវគ្រោះថ្នាក់នៅរុស្ស៊ី
រកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលត្រូវគ្រោះថ្នាក់នៅរុស្ស៊ី (AFP)         Vovworld-គណៈកម្មាធិការអាកាសចរណ៍អន្តរប្រទេសរុស្ស៊ីនាថ្ងៃតី១៨វិច្ឆិកា​ បានប្រកាសថា រកបានប្រអប់ខ្មៅរបស់យន្តហោះធុន Boeing 737 ដែលត្រូវធ្លាក់ នា​ថ្ងៃទី​១៧​វិច្ឆិកា ពេលដែលចុះចត់នៅព្រលានយន្តហោះទីក្រុង Kazan នៃ សាធារណៈរដ្ឋ Tatarstan ចំណុះសហព័ន្ធរុស្ស៊ីធ្វើឲ្យមនុស្ស៥០នាក់ត្រូវស្លាប់។ ប៉ុន្តែវាត្រូវខូច។​ តាម​អនុរដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្តរុស្ស៊ីលោក Vladimir Stepanov ថា​ ផ្នែកទាំង​ពីរ​នៃប្រអប់ខ្មៅពោលខាងលើបានផ្ញើរជូន ម៉ូស្គូដើម្បីសើប អង្កេត។         គណៈកម្មាធិការជាតិអំពីសុវត្ថិភាពដឹកជញ្ជូនអាមេរិកបានចាត់អ្នក​ជំនាញការ មួយក្រុមទៅរុស្ស៊ីដើម្បីស៊ើបសង្កេតលើករណីគ្រោះថ្នាក់នេះ។ តាម​សំណូម​ពរ​​របស់គណៈកម្មាធិការអាកាសចរណ៍អន្តរប្រទេសរុស្ស៊ីគឺសម្ព័ន្ធក្រុមហ៊ុន Boeing ក៏នឹងជួយឧបត្ថម្ភស៊ើបសង្កេតមូលហេតុនៃការធ្លាក់យន្តហោះពោលខាង​លើដែរ។ តាមប្រភពព័ត៌មានមួយចំនួនឲ្យដឹងថា យន្តហោះពោលខាងលើ​ធ្លាប់​ជួប​គ្រោះថ្នាក់ នៅប្រេស៊ីលមុននេះ១២ឆ្នាំ ខណៈដែលចុះចត់នៅព្រលានយន្តហោះទីក្រុង Belo- Orizonti របស់ប្រេស៊ីន៕

More