រំលឹកខួបលើកទី១០២ទិវាលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។
05/06/2013 09:08
VOV-នាព្រឹកថ្ងៃទី៥មិថុនានៅសារៈមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ គណៈកម្មាធិការបក្ស ក្រុម ប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជន គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី១០២នៃទិវាលោកប្រធានហូជីមិញ ចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ (ទី៥មិថុនា)។

កំពង់ផែ Nha Rong ជាកន្លែងដែលលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។(vov.vn) VOV-នាព្រឹកថ្ងៃទី៥មិថុនានៅសារៈមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជន គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី១០២នៃទិវាលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរក ផ្លូវសង្គ្រោះជាតិ (ទី៥មិថុនា)។ នៅពីធីនេះ បណ្ដាដំណាងបានអុធធូបនិងថ្វាយ ផ្កានៅស្ដូបលោកប្រធានហូជីមិញនិងរួមអះអាងថាដំណើរចេញទៅស្វែងរកផ្លូវ សង្គ្រោះជាតិរបស់លោកប្រធានហូជីមិញគឺជាគំរូឲ្យស្មារតីស្នេហាជាតិឆន្ទៈម៉ោះ មុតនិងបំណងប្រាថ្នាដណ្ដើមឯករាជ្យសេរីភាពសំរាប់ប្រទេសជាតិ។ លោក Le Duc Nghia សមាជិកសម្ព័ន្ធយុវជននៃក្រុមហ៊ុនភាគហ៊ុនរៀបលើកដាក់ទំនិញនិង សេវាកម្មកំពង់ផែ Sai Gon តាងនាមឲ្យជំនាន់វ័យក្មេងទីក្រុងហូជីមិញបានសំណេះ សំណាលថា៖ “ជាអ្នកទីក្រុងមួយនាក់ យើងខ្ញុំមានមោទនភាពដោយសារបានកើតនៅទីក្រុង មានឈ្មោះលោកប្រធានហូជីមិញជាទីស្រឡាញ់។ យុវវ័យទីក្រុងនិងយុវវ័យកំពង់ផែ Sai Gon ខំប្រឹងប្រែងកសាងវប្បធម៍អង្គភាពអាជីវកម្មនិងប្រឆាំងការខ្ជះខ្ជាយនិងជា និច្ចកាលដើរមុខជាមួយទិសស្លោក “កន្លែងណាត្រូវការនឹងមានយុវជន កន្លែងណា ពិបាកនឹងមានយុវជន” ដើម្បីបន្តប្រពៃណីរបស់ជីដូនជីតាកសាងទីក្រុងបៃតង- ស្អាតស្អំ អរិយ្យធម៍៕”
Related






