VOV WorldVOV World
រំលឹកខួបលើកទី៣២ទិវាស្បៀងអាហារពិភពលោក
12/10/2012 09:52
VOV-នាព្រឹកថ្ងៃទី១២តុលា នៅក្រុងហាណូយក្រសួង កសិកម្មនិងអភិវឌ្ឍន៍​ជនបទ​បាន​សហការជាមួយ អង្គការកសិកម្មស្បៀងអាហារអ.ស.បប្រចាំនៅ​វៀត ​ណាមរំលឹក​ខួប​លើកទី៣២ទិវាស្បៀងអាហារពិភពលោក (ទី១២តុលា) ជាមួយ​ប្រធានបទ “សហករណ៍​កសិកម្ម៖ដំណោះស្រាយចិញ្ចឹមពិភពលោក”។
រំលឹកខួបលើកទី៣២ទិវាស្បៀងអាហារពិភពលោក
រំលឹកខួបលើកទី៣២ទិវាស្បៀងអាហារពិភពលោក         VOV-នាព្រឹកថ្ងៃទី១២តុលា នៅក្រុងហាណូយក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ ជនបទ​បាន​សហការជាមួយអង្គការកសិកម្មស្បៀងអាហារអ.ស.បប្រចាំនៅ​វៀត​ ណាមរំលឹក​ខួប​លើកទី៣២ទិវាស្បៀងអាហារពិភពលោក (ទី១២តុលា) ជាមួយ​ ប្រធានបទ “សហករណ៍​កសិកម្ម៖ដំណោះស្រាយចិញ្ចឹមពិភពលោក”។ ថ្លែងមតិ​ នៅ​ពិធី អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Bui Ba Bong បានលើកច្បាស់ថា ផ្នែក​កសិកម្មមានតួនាទីសំខាន់ធានាសន្តិសុខស្បៀងអាហារ ​ជាតិ រួមចំណែកសកម្មទៅក្នុង​ការ​កាត់បន្ថយភាពក្រីក្រធានាសុខុមាលភាពសង្គម ​និងបង្កលក្ខណៈឲ្យ​ឧស្សាហូបនីយកម្ម​-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ អនុវត្ត​ យុទ្ធសាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមរយៈពេល១០ឆ្នាំ ដំណាក់កាល២០១១-២០២០ វៀតណាមកំពុងសកម្ម​រៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿនកសិកម្មក្នុងនោះ​ប្រមូលផ្ដុំ ជួយឧបត្ថម្ភសហករណ៍​អភិវឌ្ឍន៍លើកកំពស់ប្រសិទ្ធភាពការរួមចំណែក​ឲ្យ​ខឿន សេដ្ឋកិច្ច។​ អនុរដ្ឋមន្ត្រី Bui Ba Bong បានសង្កត់ធ្ងន់ថា៖         “ដើម្បីអនុវត្តដ៏ជោគជ័យយុទ្ធសាស្ត្រនេះត្រូវពង្រឹងបណ្ដាសហករណ៍កសិកម្ម ទន្ទឹម​នឹងការរៀបចំឡើងវិញផលិតកម្មវឌ្ឍនភាពតាមទិសចងសម្ព័ន្ធប្រជាកសិករ​និង​អង្គភាពអាជីវកម្មនិងរបៀបផ្សេងៗដើម្បីប្រជាកសិករផលិតកម្មមានប្រសិទ្ធ​ភាពជាង៕”