រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមហូឡង់
30/01/2013 08:35
VOV-មហាសន្និបាតបង្កើតសមាគមមិត្តភាពនិង សហប្រតិបត្តិការវៀតណាម-ហូឡង់អាណាត្តិ២០១៣-២០១៨និងពិធីបង្ហាញមុខនិមិត្តរូបរំលឹកខួបលើកទី៤០ ទំនាក់ទំនងការទូតវៀតណាមហូឡង់ដោយសម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាមសហការជាមួយ ស្ថានទូតព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាមរៀបចំនាថ្ងៃទី២៩មករានៅក្រុងហាណូយ។

មហាសន្និបាតបង្កើតសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ហូឡង់អាណាត្តិ២០១៣-២០១៨ VOV-មហាសន្និបាតបង្កើតសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀត ណាម-ហូឡង់អាណាត្តិ២០១៣-២០១៨និងពិធីបង្ហាញមុខនិមិត្តរូបរំលឹកខួប លើកទី៤០ទំនាក់ទំនងការទូតវៀតណាមហូឡង់ដោយសម្ព័ន្ធបណ្ដាអង្គការ មិត្តភាពវៀតណាមសហការជាមួយស្ថានទូតព្រះរាជាណាចក្រហូឡង់ប្រចាំ នៅវៀតណាមរៀបចំនាថ្ងៃទី២៩មករានៅក្រុងហាណូយ។ នេះជាព្រឹត្តិការស្ថិត ក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-ហូឡង់ (១៩៧៣-២០១៣)។ ប្រធានថ្មីនៃសមាគមមិត្តភាពវៀតណាម- ហូឡង់លោក Dao Xuan Hoc បានដាក់ចេញបណ្ដាសកម្មភាពគ្រោងនឹងបាន រៀបចំក្នុងអាណាត្តិ២០១៣-២០១៨៖ “នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងនាយករដ្ឋមន្ត្រីហូឡង់បានចុះ ហត្ថលេខាលើកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រអំពីការប្រែប្រួលអាកាស ធាតុនិងគ្រប់គ្រងទឹក។ សមាគមនឹងសហការជាមួយបណ្ដាអ្នកជំនាញការ ហូឡង់ដើម្បីមានផលិតផលល្អ ដាក់ជូនរដ្ឋាភិបាលក៏ដូចជារាយការណ៍ជា មួយរដ្ឋសភា។ ក្រៅពីនោះហូឡង់កំពុងជួយវៀតណាមបណ្ដាកម្មវិធីបណ្ដុះ បណ្ដាលក្រោយឧត្តមសិក្សា។ ដូច្នេះសមាគមក៏នឹងសហការជាមួយអ្នកជំនាញ ការក្នុងវិស័យបណ្ដុះបណ្ដាលដើម្បីមានកម្មវិធីសមស្របចំពោះបណ្ដា មហាវិទ្យាល័យនៅវៀតណាម៕”
Related





