រំលឹកខួបអនុស្សាវរីយ៌រយៈពេល១០ឆ្នាំនៃការវាយគ្រាប់បែកនៅបាលីឥណ្ឌូនេស៊ី
12/10/2012 10:51
(VOV)-នាថ្ងៃទី១២តុលានៅឥណ្ឌូនេស៊ីនិងអូស្រ្តាលី បានប្រព្រឹត្តទៅរាល់ សកម្មភាពរំលឹកខួបលើកទី១០ នៃការវាយប្រហារដោយគ្រាប់បែកដ៏រន្ធត់លើ កោះ បាលីឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សចំនួន២០២នាក់ស្លាប់ក្នុងនោះមាន

រំលឹកខួបអនុស្សាវរីយ៌រយៈពេល១០ឆ្នាំនៃការវាយគ្រាប់បែក នៅបាលីឥណ្ឌូនេស៊ី (រូបថតៈ Internet) (VOV)-នាថ្ងៃទី១២តុលានៅឥណ្ឌូនេស៊ីនិងអូស្រ្តាលីបានប្រព្រឹត្តទៅរាល់សកម្ម ភាពរំលឹកខួបលើកទី១០នៃការវាយប្រហារដោយគ្រាប់បែកដ៏រន្ធត់លើ កោះបាលី ឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សចំនួន២០២នាក់ស្លាប់ក្នុងនោះមានភ្ញៀវទេសចរណ៌ អូស្រ្តាលីចំនួន៨៨នាក់។បណ្តាសកម្មភាពបានប្រព្រឹត្តទៅក្នុងលក្ខណៈសន្តិសុខ ត្រូវបានដាក់នៅកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីពេលដែល រដ្ឋាភិបាល ឥណ្ឌូនេស៊ី ទទួលបានព័ត៌មានអំពីការគំរាមកំហែងភេរវកម្មក្នុងឱកាសនេះ។ នៅក្នុងពិធីមានការចូលរួមរបស់នាយករដ្ឋមន្រ្តីអូស្ត្រលី Julia Gillard អតីតនា យករដ្ឋមន្រ្តីអូស្រ្តលី John Howard និងរដ្ឋមន្រ្តីកាបរទេសឥណ្ឌូនេស៊ី Marty Natalegawa រួមជាមួយអ្នកនៅរស់ក្នុងការវាយគ្រាប់បែកនេះ និងគ្រួសារជនរង គ្រោះផងដែរ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីឥណ្ឌូនេស៊ីអះអាងថា សកម្ម ភាពរំលឹកវិញ្ញាក្ខ័ន្ធនេះជាឱកាសដើម្បីឥណ្ឌូនេស៊ីនិងអូស្រ្តលីអះអាងឡើងវិញ កិច្ចសន្យារួមគ្នាប្រយុទ្ធប្រឆំាងលទ្ធិជ្រុលនិយមគ្រប់រូបភាព៕
Related






