រដ្ឋាភិបាលពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន៧។
30/01/2013 10:22
VOV-បន្តកម្មវិធីនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែ មករាឆ្នាំ២០១៣ នាថ្ងៃទី៣០មករាក្រោមអធិបតីភាព របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានពិនិត្យពិភាគ្សាអំពីគំរោង ច្បាប់បទបញ្ញាត្តិចំនួន៧

រដ្ឋាភិបាលពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន៧។ VOV-បន្តកម្មវិធីនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករាឆ្នាំ២០១៣ នាថ្ងៃទី ៣០មករាក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន ៧ រួមមានច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់ច្បាប់ ប្រឡងប្រណាំងកោតសរសើរ ច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយ ចំនួនរបស់ច្បាប់បង្កានិងជួយសង្គ្រោះអគ្គីភ័យ ច្បាប់វិសោធនកម្មបំពេញបន្ថែម លើមាត្រាមួយចំនួនរបស់ច្បាប់ពន្ធចំណូលអង្គភាពអាជីវកម្មជាដើម។ ផ្តោតទៅ លើគំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់ច្បាប់ពន្ធ ចំណូលអង្គភាពអាជីវកម្ម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា នេះ ជាច្បាប់មានឥទ្ធិពលដ៏ធំធេងចំពោះសង្គមនិងចំពោះសកម្មភាពទាក់ទាញនិង ជំរុញវិនិយោគនៅក្នុងនិងក្រៅប្រទេស ដូច្នេះគំរោងច្បាប់ត្រូវបានដាក់ចេញ អាទិភាពដើម្បីទាក់ទាញវិនិយោគយ៉ាងខ្លាំងក្លាថែមទៀតពិសេសគឺទាក់ទាញ វិនិយោគចូលក្នុងបណ្ដាវិស័យចាំបាច់បំរើឲ្យការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “ធ្វើវិសោធនកម្មច្បាប់លើកនេះយើងបានដាក់ចេញសំណូមពរដ៏ធំធេងបំរើ ឲ្យការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្លាស់ប្តូរូបសណ្ឋានកំណើនតាម ទិសវិនិយោគស៊ីជម្រៅពង្រីកកសិកម្មជនបទ។ ទី២គឺទាក់ទាញវិនិយោគបរទេស និងលើកកំពស់កំលាំងប្រគួតប្រជែងដើម្បីមិនទុកឲ្យថយក្រោយ។” ថ្លែងមតិសន្និដ្ឋាននាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរបណ្ដាក្រសួងផ្នែកទទួលប្រមូលមតិរបស់បណ្ដាសមាជិករដ្ឋាភិបាលឲ្យបានសុក្រិដ្ឋយ៉ាងចាប់រហ័សបណ្ដាគំរោងច្បាប់ដើម្បីដាក់ជូនរដ្ឋសភា៕
Related





