រដ្ឋាភិបាលមីយ៉ាន់ម៉ានិងអង្គការឯករាជ្យ Kachin ចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ
29/05/2013 10:46
(VOVworld) – រដ្ឋាភិបាលមីយ៉ាន់ម៉ានិងអង្គការឯករាជ្យ Kachin (KIO) ដែលជា ភាគីនយោបាយនៃកងទ័ពរំដោះ KIA បានចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ នៅទីក្រុង Myitkyina រដ្ឋ Kachin ភាគខាងជើងប្រទេសនេះ។

(VOVworld) – រដ្ឋាភិបាលមីយ៉ាន់ម៉ានិងអង្គការឯករាជ្យ Kachin (KIO) ដែលជា ភាគីនយោបាយនៃកងទ័ពរំដោះ KIA បានចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ នៅទីក្រុង Myitkyina រដ្ឋ Kachin ភាគខាងជើងប្រទេសនេះ។ តាមផែនការការចរ ចារលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ។ តាមគំរោង ភាគីទាំង ២ នឹងពីភាក្សាអំពីការបង្កើតការិយាល័យសម្របសម្រួលកងទ័ពនិងបញ្ហាទាក់ទិន ដល់កំលាំងប្រដាប់អាវុធនៃភាគីទាំង២។ នេះគឺជាលើកដំបូង រដ្ឋាភិបាលមីយ៉ាន់ម៉ា និងពួកឧទ្ទាម Kachin ដំណើរការចរចារសន្តិភាពក្នុងប្រទេស។ បណ្ដាវង់ចរចារ មុន នោះត្រូវបានរៀបចំឡើងនៅថៃនិងចិន។ បណ្ដការចរចារសន្តិភាពត្រូវបានដំណើរការ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសការឈប់បាញ់ដោយឯកោភាគី នាខែ មគរា កន្លងមក សំដៅស្វែងរកដំណោះស្រាយបញ្ឈប់រាល់ជំលោះនៅ Kachin ដែលធ្វើឲ្យ មនុស្សចំនួនជិត ១ សែន នាក់ ភៀសខ្លួន។ ដោមិនអើពើដល់ការប្រកាសឈប់បាញ់ របស់រដ្ឋាភិបាលជំលោះមួយចំនួននៅតែផ្ទុះឡើងនៅទីនេះ៕
Related






