រដ្ឋាភិបាលប្រជុំប្រជាំខែសីហា។
06/09/2012 08:31
VOV-នាថ្ងៃទី៥កញ្ញានៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន ធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា។

រដ្ឋាភិបាលប្រជុំប្រជាំខែសីហា។ VOV-នាថ្ងៃទី៥កញ្ញានៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា។ កិច្ចប្រជុំ បានវាយតំលៃស្ថានភាពសេដ្ឋកិច្ច-សង្គមពីដើមឆ្នាំមក ព្យាករណ៍ក្នុងឆ្នាំទាំងមូល និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣ទន្ទឹមនឹងនោះឯកភាពបណ្ដា វិធានការប្រមូលផ្ដុំបញ្ជាណែនាំនិងគ្រប់គ្រងខឿនសេដ្ឋកិច្ចក្នុងរយៈពេលខាង មុខ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយបណ្ដាសមាជិករដ្ឋាភិបាលក៏ ប្រមូលផ្ដុំវិភាគច្បាស់រាល់ការលំបាកសាកល្បងចំពោះខឿនសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “បណ្ដាធនាគារត្រូវយកចិត្តទុកដាក់។ ទេសាភិបាល ទេសាភិបាលរងបាន បញ្ជាយ៉ាងដាច់ខាតហ្មត់ចត់។ ប៉ុន្តែនៅថ្នាក់ក្រោមពិសេសគឺបណ្ដាធនាគារ ពាណិជ្ជកម្មត្រូវពិនិត្យនិងបង្កលក្ខណៈឲ្យអង្គភាពអាជីវកម្មមានលទ្ធភាព អភិវឌ្ឍន៍និងស្ដារផលិតកម្ម។” គោលដៅភារកិច្ចសំខាន់របស់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣ បានដាក់ចេញគឺបន្តបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មិនទុកឲ្យអតិផរណាកើត ឡើងវិញ ពង្រឹងទំនុកទុកចិត្តរបស់សហគមន៍អង្គភាពអាជីវកម្មនិងប្រជាជន ចំពោះបរិយាកាសវិនិយោគអាជីវកម្មនិងស្ថិរភាពរបស់ខឿនសេដ្ឋកិច្ចជាដើម៕
Related






