VOV WorldVOV World
រដ្ឋាភិបាលថៃបដិសេធចរចារជាមួយជនបះបោរនៅភាគខាងត្បូង
04/04/2012 08:38
នាថ្ងៃទី ៣មេសារដ្ឋាភិបាលថៃបានបដិសេធ កិច្ចចរចារ សន្តិភាព ជាមួយក្រុមឧទ្ទាមភាគខាងត្បូងថៃ។សេចក្តី ប្រកាសនេះ ត្រូវបានលើកឡើង ក្រោយពីបណ្តាក្រុម ឧទ្ទាមឥស្លាម ដំណើការវាយប្រហារដោយគ្រាប់បែក នៅភាគខាងត្បូងថៃ នាថ្ងៃទី ៣១ មិនា
រដ្ឋាភិបាលថៃបដិសេធចរចារជាមួយជនបះបោរនៅភាគខាងត្បូង
(រូបងតៈ Internet) នាថ្ងៃទី ៣មេសា រដ្ឋាភិបាលថៃបានបដិសេធកិច្ចចរចារសន្តិភាពជាមួយក្រុមឧទ្ទាម ភាគខាងត្បូងថៃ។សេចក្តីប្រកាសនេះ ត្រូវបានលើកឡើង ក្រោយពីបណ្តាក្រុមឧទ្ទាម ឥស្លាម ដំណើការវាយប្រហារដោយគ្រាប់បែកនៅភាគខាងត្បូងថៃនាថ្ងៃទី៣១មិនា ធ្វើឲ្យមនុស្ស ១៥នាក់ស្លាប់ និងជាង ៥០០នាក់ផ្សេងទៀតត្រូវរងរបួស។ ឧបនាយក រដ្ឋមន្រ្តីថៃ Yuthaxắc Xaxiprapa បានអះអាងថា៖ រដ្ឋាភិបាលគ្មានគោលនយោបាយ ចរចារសន្តិភាព ជាមួយ ក្រុមឧទ្ទាម ព្រោះថាប្រការនេះ នឹងកាន់តែអុជអាលញុះញង់ បណ្តាក្រុមបំបែកខ្លូន ដំណើការវាយប្រហារសំដៅបង្ហាញកម្លំាងរបស់ខ្លួន។ ក៏ក្នុង ថ្ងៃដ៏ដែលអភិបាលខេត្តXôngkhla បានជូនដំណឹងថា នឹងប្រគល់រង្វាន់ជាប្រាក់ចំនួន ១៦ពាន់ ដុល្លាអាមេរីកឲ្យអ្នកដែលផ្តល់ ព័ត៌មានអំពីមុខសញ្ញាត្រូវសង្ស័យជាមេគំនិត ក្នុងការ ផ្ផ្ទុះគ្រាប់បែកតម្រង់ទៅលើសណ្ឋាគា Lee Gardens​ នៅខេត្តនេះ​ដែរ៕