រដ្ឋាភិបាលថៃសន្យាអត់ធ្មត់ក្នុងការទប់ទល់នឹងរលកបាតុកម្ម
29/11/2013 13:16
(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា អ្នកនាំពាក្យក្រសួង ការបរទេសថៃ លោក Sek Wannamethee បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះបានសន្យាអត់ធ្មត់ជាអតិបរិមា ក្នុងការទប់ទល់នឹងរលកបាតុកម្មដែលកំពុងរីករាយដាល ក្នុងទូទាំងប្រទេសថៃ។

ដ្ឋាភិបាលនៃប្រទេសនេះបានសន្យាអត់ធ្មត់ ជាអតិបរិមាក្នុងការទប់ទល់នឹងរលកបាតុកម្ម ដែលកំពុងរីករាយដាលក្នុងទូទាំងប្រទេសថៃ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Sek Wannamethee បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះបានសន្យាអត់ធ្មត់ ជា អតិបរិមាក្នុងការទប់ទល់នឹងរលកបាតុកម្មដែលកំពុងរីករាយដាលក្នុងទូទាំង ប្រទេសថៃ។ ក្រៅពីនោះ រដ្ឋាភិបាលថៃត្រៀមខ្លួនជាស្រេចផ្តល់ជំនួយចាំបាច់ សំរាប់បណ្ដាស្ថាប័នរបស់រដ្ឋដែលត្រូវបានផ្អាក់សកម្មភាពដោយការធ្វើបាតុកម្ម ព្រមទាំង ដាស់តឿនបណ្ដាស្ថាប័ន្ធនេះបន្តបំពេញភារកិច្ចរបស់ខ្លួន ផងដែរ។ ក្នុងពេលនោះ ប្រធានគណៈបក្សប្រជាធិបតេយ្យនៅថៃ លោក Abhisit Vejjajiva បានប្រកាស នាយប់ថ្ងៃដ៏ដែលថា៖ គណៈបក្សនេះនឹងបន្តខំប្រឹងប្រែងផ្តួលរលំ របប Thaksin រួមជាមួយការគាំទ្ររបស់អ្នកបាតុករ។ គណៈបក្សនេះបានប្រកាស មិនទទួលស្គាល់រដ្ឋាភិបាលនាបច្ចុប្បន្នរបស់ថៃហើយយុទ្ធនាការផ្តួលរលំរដ្ឋ អំណាចនឹងចាប់ផ្តើម នាថ្ងៃទី ២៩ វិច្ឆិកា។ សហគមន៍អន្តរជាតិក្នុងនោះមាន អ.ស.ប. និងមហាអំណាចនានា ដូចជា ចិន អាមេរិក អង់គ្លេស ជាដើម បាន សម្តែងការព្រួយបារម្ហចំពោះស្ថានភាពនយោបាយនៅថៃ ហើយអំពាវនាវឲ្យ ភាគីនានាអត់ធ្មត់និងដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី៕
Related






