រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង
12/03/2013 09:45
(VOVworld) – ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា៖ នាថ្ងៃទី ១១ មិនា ប្រធានាធិបតីប្រទេស នេះ លោកស្រី Park Geun-hye បានរៀបចំកិច្ច ប្រជុំគណៈ រដ្ឋមន្ត្រីដំបូងដើម្បីតែងតាំងរដ្ឋមន្ត្រីចំនួន ១៣ រូប ជាផ្លូវការ។

(VOVworld) – ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាថ្ងៃទី ១១ មិនា ប្រធានាធិបតីប្រទេសនេះ លោកស្រី Park Geun-hye បានរៀបចំកិច្ច ប្រជុំគណៈរដ្ឋមន្ត្រី ដំបូងដើម្បីតែងតាំងរដ្ឋមន្ត្រីចំនួន ១៣ រូប ជាផ្លូវការ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្នុង កាលៈទេសៈ រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតី Park Geun-hye កំពុងស្វែងរកវិធានការ បន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ ព្រមទាំង ដោះស្រាយរាល់បញ្ហាផ្សេងៗ ក្នុង ពេល ពង្រាងច្បាប់ស្តីពីការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញមិនទាន់រដ្ឋសភា អនុម័តនៅឡើយ។ តាមពង្រាងច្បាប់ពោលខាងលើ ដែលរដ្ឋអំណាចរបស់លោកស្រី Park Geun-hye ដាក់ជូនរដ្ឋសភាកូរ៉ខាងត្បូង គណៈរដ្ឋមន្ត្រីថ្មីរួមមានសមាជិកចំនួន ១៨ រួប។ ទោះបីជា រដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីចំនួន ៤ រូបទៀត មិនទាន់សម្រេច ដំណើរការសួដេញដោល់នៅរដ្ឋសភានៃប្រទេសនេះក្តី ប៉ុន្តែ លោកស្រី Park Geun-hye នៅគ្រោងតែងតាំងជាផ្លូវការបណ្ដារដ្ឋមន្ត្រីទាំងនេះ នាថ្ងៃទី ១២ មិនា។ក្រៅពីនោះ រដ្ឋាភិបាលថ្មីរបស់កូរ៉ខាងត្បូងក៏បានពិភាក្សាអំពីភាពតានតឹងជាមួយ ស.ប.ប.ក. ផងដែរ៕ រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតី Park Geun-hye កំពុងស្វែងរកវិធានការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ (Image: Internet)
Related






