VOV WorldVOV World
រដ្ឋាភិបាលថ្មីរបស់បារាំងនឹងជំរុញទំនាក់ទំនងជាមួយវៀតណាម
08/05/2012 04:50
VOV-ឆ្លើយតបនឹងបទសម្ភាសនៃអ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅប៉ារីស​ បន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីបារាំង លោក Claude Blanchemaison អតិតឯកអគ្គ រដ្ឋទូតបារាំងប្រចាំនៅវៀតណាម​នៅសម័យ ប្រធានាធបតី Francois Mitterand
រដ្ឋាភិបាលថ្មីរបស់បារាំងនឹងជំរុញទំនាក់ទំនងជាមួយវៀតណាម
​ប្រធានាធិបតីថ្មរបស់បារាំងឆ្លើយតបបទសម្ភាសមជ្ឈដ្ឋានអ្នកយកព័ត៍មាន(រូបថត៖internet) VOV-ឆ្លើយតបនឹងបទសម្ភាសនៃអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅប៉ារីស​ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីបារាំង  លោក Claude Blanche maison អតិតឯកអគ្គ រដ្ឋទូតបារាំងប្រចាំនៅវៀតណាម​នៅសម័យប្រធានាធបតី   Francois Mitterand​​ ឥឡូវនេះ ជាតំណាងរបស់បារាំងនៅសំព័ន្ធសមាគមអាស៊ី-អឺរ៉ុប​  ជឿជាក់ថា៖រដ្ឋាភិបាលរបស់ប្រធានាធិបតី  Francois Hollande ​នឹងជំរុញទំនាក់ទំនង ជាមួយវៀតណាមនិយាយដោយឡែក នឹងក្នុងក្របខ័ណនៃកិច្ចសហប្រតិបត្តិការ អាស៊ី-អឺរ៉ុបនិយាយរួម​​​។លោកបានបញ្ជាក់ថា៖ ​ខ្ញុំរំពឹងគិតថា៖ ការយកចិត្តទុកដាក់ ដល់ទ្វីបអាស៊ី​ពិសេសគឺការជំរុញទំនាក់ទំនង បារាំង-វៀតណាមគឺសំខាន់ណាស់។បណ្តាអង្គភាពអាជីវកម្មបារាំងនាំគ្នាវិនិយោគចូល មកបណ្តាប្រទេសអាស៊ី​ ពិសេស គឺវៀតណាម​ កាន់តែច្រើនឡើង​ពី១ថ្ងៃទៅ១ថ្ងៃ។​នៅខែ វិច្ឆិកាខាងមុខនេះ​នឹងមាន សន្និសិទកំពូលវេទីការអាស៊ី-អឺរ៉ុប​នៅប្រទេសឡាវ។ថ្នាក់ដឹកនាំ បណ្តាប្រទេសជា សមាជីកសហភាពអឺរ៉ុប​ក្នុងនោះមានប្រធានាធិបតីថ្មីរបស់បារាំងនឹង ចូលរួមសន្និ សិទនេះ។ខ្ញុំចាត់ទុកថា៖ប្រធានាធិបតីថ្មីរបស់បារាំងនឹងយកចិត្តទុកដាក់ដល់ការ ជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប​នឹងរវាងអឺរ៉ុបជាមួយអាស៊ាន ​ដែលក្នុង នោះ មានវៀតណាមផង។ អតិតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម ក៏ចាត់ ទុកដែរថា៖​ជ័យជំនះរបស់ បេក្ខជនគណះបក្សឆ្វេងនិយម Francois Hollande​ គឺជា សញ្ញាល្អប្រសើ១សំរាប់ទំនាក់ ទំនងរវាងបារាំងជាមួយបណ្តាប្រទេសអាស៊ី​​ ពិសេស​ គឺ​វៀតណាម៕

More