អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖ IRNA/VNA) |
អ្នកនាំពាក្យលោក Khatibzadeh បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ជាប់ឆ្នោត លោក Ebrahim Raisi នឹងបន្តខិតខំប្រឹងប្រែងដើម្បីកិច្ចព្រមព្រៀងនេះ ដោយសារការគោរពកាតព្វកិច្ចនិងការសន្យានានា គឺជាគោលការណ៍របស់តេអេរ៉ង់ ជានិច្ច។ លោក Khatibzadeh ឲ្យដឹងថែមទៀតថា មានវឌ្ឍនភាពនៅជំនួបចរចា នុយក្លេអ៊ែរនៅទីក្រុងវីយ៉ែន (អូទ្រីស) ហើយប្រការនេះត្រូវបានភាគីចូលរួមកិច្ចចរចា ទាំងអស់ ទទួលស្គាល់ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា នៅតែមានបញ្ហាសំខាន់ៗដែលត្រូវការភាគីផ្សេងៗសម្រេច ជាពិសេសគឺអាមេរិក ពី ព្រោះថាការសម្រេចកិច្ចព្រមព្រៀងស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ គឺ “ផ្អែកលើឆន្ទៈនយោបាយនិងការសម្រេចចិត្តដ៏តឹងតែងរបស់ភាគី ចូលរួម”។ លោក Khatibzadeh ព្រមានថា អ៊ីរ៉ង់នឹងមិនដាក់ចេញកាលកំណត់ចុង ក្រោយសម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងមួយនោះឡើយ ហើយតេអេរ៉ង់ក៏មិន ប្រញាប់ប្រញាល់ឈានដល់កិច្ចព្រមព្រៀងមួយនោះដែរ ប៉ុន្តែ “នឹងមិនអនុញ្ញាតឲ្យកិច្ច ចរចានេះរងការរិចរិលឡើយ”។
ក្នុងបម្រែបម្រួលថ្មីបំផុតទាក់ទងដល់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ស្ថាប័នថាមពលបរិមាណូអន្តរ ជាតិ (IAEA) កាលពីថ្ងៃទី៦ ខែកក្កដា បានជូនដំណឹងថា អ៊ីរ៉ង់មានចេតនាចម្រើនសារធាតុ អ៊ុយរ៉ានីញ៉ូមឡើងទៅកម្រិត២០% ក្នុងគោលដៅធ្វើជាឥន្ធនៈសម្រាប់រ៉េអាក់ទ័រស្រាវជ្រាវមួយ។ ភ្លាមៗបន្ទាប់នោះ អាមេរិកនិងប្រទេសមហាអំណាចអឺរ៉ុបជាច្រើនបានសម្ដែងការខកចិត្ត ជាបន្តបន្ទាប់ចំពោះកាយវិកាថ្មីបំផុតនេះរបស់អ៊ីរ៉ង់៕







