រដ្ឋមន្ត្រីក្រសួងការពារជាតិចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា
28/05/2012 10:30
នាថ្ងៃទី 27 ឧសភារដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោកលៀងគងលី (LIANG GUANGLIE) បានមកកាន់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងរយះពេល 4 ថ្ងៃ សំដៅពង្រឹងទំនាក់ទំនងជាមួយកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោកលៀងគងលី(http://vnexpress.net/) នាថ្ងៃទី 27 ឧសភារដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោកលៀងគងលី (LIANG GUANGLIE) បានមកកាន់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងរយះពេល 4 ថ្ងៃ សំដៅពង្រឹងទំនាក់ទំនងជាមួយកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ នៅទីនេះ លោក លោកលៀងគងលី ជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀបាញ់ ភាគីទាំងពីរគ្រោងចុះហត្ថលេខាលើអនុស្សារណះយោគតល់គ្នា អំពីទំនាក់ទំនង សហប្រតិបត្តិការកម្ពុជា-ចិន។ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចលើកនេះ លោក លៀងគងលី នឹងមកជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន។ ដំណើបំពេញទស្សនកិច្ចលើកនេះ របស់ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានប្រព្រឹត្តិ ទៅ ចំពេលដែល សន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាស៊ាន លើកទី ៦(ADMM) ពីថ្ងៃទី ២៨ - ដល់ថ្ងៃទី ៣០ ឧសភា នៅកម្ពុជា។ ថ្លែងមតិ ក្នុងសន្និសីទកាសែត នា រសៀលថ្ងៃទី២៧ឧសភាលោកទៀបាញ់បានអោយដឹងថា៖នេះគឺជាដំណើរទស្សនកិច្ច លើកដំបូង របស់លោក លៀងគងលី នៅកម្ពុជា សំដៅពង្រឹងទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសគឺ ក្រសួងការពារជាតិនៃប្រទេស ទាំងពីរ។ នាថ្ងៃទី ២៩ ឧសភា លោក លៀងគងលីនឹងចូលរួមការពិគ្រោះយោបល់ជា មួយរដ្ឋមន្ត្រីការពារប្រទេសនៃបណ្តាប្រទេសអាស៊ាន សំដៅរឹតបណ្តឹងទំនាក់ទំនង សហប្រតិបត្តិការចិន-អាស៊ាន៕
Related





