VOV WorldVOV World
រដ្ឋមន្ត្រីការពារជាតិទទួលជួបគណៈប្រតិភូក្រសួងកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា
20/09/2012 08:35
VOV-នៅពិធីទទួលជួបអនុរដ្ឋមន្ត្រីក្រសួងបណ្ដាកង កំលាំងប្រដាប់អាវុធបដិវត្ត​គុយបាឧត្តមសេនីយ៍ឯក Joaquin Quintas Sola នារសៀលថ្ងៃទី១៩កញ្ញានៅ​ក្រុង ​ហាណូយនាយឧត្តមសេនីយ៍ Phung Quang Thanh សមាជិកការិយាល័យ​នយោបាយនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
រដ្ឋមន្ត្រីការពារជាតិទទួលជួបគណៈប្រតិភូក្រសួងកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា
រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលជួបអនុរដ្ឋមន្ត្រីក្រសួងបណ្ដាកងកំលាំង ប្រដាប់អាវុធបដិវត្តគុយបា។        VOV-នៅពិធីទទួលជួបអនុរដ្ឋមន្ត្រីក្រសួងបណ្ដាកងកំលាំងប្រដាប់អាវុធ បដិវត្ត​គុយបាឧត្តមសេនីយ៍ឯក Joaquin Quintas Sola នារសៀលថ្ងៃទី១៩កញ្ញា នៅ​ក្រុង​ហាណូយនាយឧត្តមសេនីយ៍ Phung Quang Thanh សមាជិកការិយាល័យ​នយោបាយនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានវាយតំលៃខ្ពស់​ និង​អះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបានរួមចំណែកលើកកំពស់​ចំណងសាមគ្គីភាពមិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀត ណាមជាមួយគុយបា។ ឧត្តមសេនីយ៍ឯក Joaquin Quintas Sola បានរាយការណ៍​លទ្ធផលកិច្ចចរចារជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តម សេនីយ៍ឯក Nguyen Chi Vinh អំពីស្ថានភាពដំបន់និងពិភពលោក ផ្លាស់ប្តូរ​វិធានការ សំដៅជំរុញថែមទៀតទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការការពារជាតិទ្វេភាគី វៀតណាម-គុយបា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដើម្បីសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់ដំបន់និង លើពិភពលោក៕

More