VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម
19/07/2012 06:23
នារសៀលថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេស វៀតណាម Pham Binh Minh បានជួបចរចារជាមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty M.Natalegawa ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម
នារសៀលថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបចរ ចារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty M.Natalegawa ដែលកំពុងមានដំណើរ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ក្នុងជំនួបចរចារ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា៖ វៀតណាមនឹងបន្តគួបផ្សំ ជាមួយឥណ្ឌូណេស៊ីយ៉ាងជិតស្និទ ក្នុងការបង្កើនតួនាទីស្នូលរបស់អាស៊ាននិងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ផ្សេងៗទៀតជំរុញយ៉ាងខ្លាំងដំណើរការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥។ មាន មតិផ្លាស់ប្តូរអំពីបណ្ដាបញ្ហាទាក់ទិន ដល់អាស៊ាន ក្នុងនោះមានបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសទាំង ២ រូប បានចាត់ទុកថា៖ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន តួនាទីស្នូល របស់អាស៊ានចំពោះបញ្ហា ក្នុងតំបន់ត្រូវបានពង្រឹងនិងបង្កើនថែមទៀត។ រដ្ឋមន្ត្រី ការបរទេស Pham Binh Minh បានលើកច្បាស់ថា៖  “យើងខ្ញុំឯកភាពអំពីការបង្កើនតួនាទីស្នូលរបស់អាស៊ានក្នុងបញ្ហាទាំងអស់។ ជាពិសេស ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ពេលដែលអាស៊ានកំពុងឈានទៅកសាង សហគមន៍នាឆ្នាំ ២០១៥ បញ្ហាសាមគ្គីនិងតួនាទីរបស់អាស៊ានគឺកាន់តែសំខាន់។ បញ្ហា សមុទ្រខាងកើត គឺជាបញ្ហាមួយក្នុងចំណោមការយកចិត្តទុកដាក់រួមរបស់ បណ្ដាប្រទេសជាសមាជិក អាស៊ាន។ បណ្ដាប្រទេសជាសមាជិកអាស៊ានបានផ្លាស់ប្តូរ យោបល់អំពីបញ្ហានេះ និងយើងខ្ញុំវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់ឥណ្ឌូណេស៊ីក្នុងបញ្ហា នៅលើសមុទ្រខាងកើត”៕ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty M.Natalegawa (Image: Vietnamplus)