VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋឆែកបានឆ្លើយតបនឹងបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសំលែងវៀតណាម
23/03/2012 11:03
ក្នុងឪកាសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២១​ ដល់ទី ២៣ មិនា ឆ្នាំ ២០១២ នាថ្ងៃទី ២៣ មិនាឧបនាយករដមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋឆែក លោក Karel Schwarenberg បាន ឆ្លើយតបនឹងបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃ វិទ្យុសំលែងវៀតណាម។
រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋឆែកបានឆ្លើយតបនឹងបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសំលែងវៀតណាម
ក្នុងឪកាសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២១​ ដល់ទី ២៣ មិនា ឆ្នាំ ២០១២ នាថ្ងៃទី ២៣ មិនា ឧបនាយករដមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសនៃ សាធារណៈរដ្ឋឆែក លោក Karel Schwarenberg បានឆ្លើយតបនឹង បទសម្ភាសន៍ របស់អ្នកយកព័ត៌មាននៃវិទ្យុសំលែងវៀតណាម។ លោក Karel Schwarenberg វាយ តំលៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម ទន្ទឹមនឹងនោះ អះអាងនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ ខ្លួន ដើម្បីនាំទំនាក់ទំនង វៀតណាម - សាធារណៈរដ្ឋឆែក កាន់តែអភិវឌ្ឍន៍ឲ្យ ខ្លាំងក្លាថែមទៀត៕ ស្តីពីបណ្ដា លទ្ធផលលេចធ្លោក្នុងដំណើរទស្សនកិច្ចនៅ វៀតណាមលើកនេះ លោក​ Karel Schwarenberg បានឲ្យដឹងថា៖ “ខ្ញុំមានការចរចារអត្ថប្រយោធន៍ជាមួយរដ្ឋមន្ត្រីការបរ ទេសវៀតណាម Pham Binh Minh។ យើងខ្ញុំបានពិភាក្សារស៊ីជំរៅបញ្ហាជាច្រើន អំពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាពហុភាគី បណ្ដាវិធានការបង្កើនពន្លឿនពាណិជ្ជ កម្ម និងផ្លាស់ប្តូរ អំពីបណ្ដាបញ្ហាតំបន់និងអន្តរជាតិ ដែលភាគីទាំង២ យកចិត្តទុកដាក់ ដូចគ្នា។ ខ្ញុំបានអះអាងជាមួយលោករដ្ឋមន្ត្រីថា៖យើងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈ ងាយស្រួល សំរាប់អង្គភាពអាជីវកម្មវៀតណាមធ្វើសកម្មភាពនៅឆែកនិងយើងខ្ញុំស្វាគម វៀតណាមបើកទូលាយការវិនិយោគនៅឆែក។” ឧបនាយករដមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស Karel Schwarenberg បានចាត់ទុក ថា៖ វេទិការអង្គភាពអាជីវកម្ម វៀតណាម​-ឆែក ត្រូវបានរៀបចំក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចនេះ ពិតជាបើកឪកាសសហប្រតិបត្តិការថ្មី ក្នុងរយៈពេលខាងមុខ។ ស្តីពីសហគមន៍ ជនវៀតនាមនៅឆែកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឆែក Karel Schwarenberg អះអាងថា៖   “នាបច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅឆែកច្រើនកុះករ។ ជនវៀតណាមដែល ធ្វើការ រៀនសូត្រនិងរស់នៅនៅចែក បាននិងកំពុងរួមវិភាគទានជា ច្រើន ចូល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឆែកគេពិតជាស្ពាន់តភ្ជាប់មិត្តភាពរវាង ប្រទេសទាំង២៕”