VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកាមកបំពេញទស្សនកិច្ចនៅវៀតណាម
28/10/2013 11:26
(VOV)_នាថ្ងៃទី ២៨ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនា ​រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកា Jose Enrique Catillo ដែល​កំពុង​មកបំពេញទស្សនកិច្ចនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកាមកបំពេញទស្សនកិច្ចនៅវៀតណាម
      លោក Nguyen Tan Dung និងលោក Jose Enrique Catillo ​(TTXVN)  (VOV)_នាថ្ងៃទី ២៨ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនា ​រដ្ឋមន្ត្រីការបរទេសនិង សាសនាកូស្តារីកា Jose Enrique Catillo ដែល​កំពុង​មកបំពេញទស្សនកិច្ចនៅវៀត ណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួប សន្ទនា រវាងរដ្ឋមន្ត្រី Jose Enrique Catillo និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh និង​ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដ៏សែន សំខាន់  ក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរ។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសម្ដែងគោលបំណងថា៖ កូស្តារី​កា នឹង​ធ្វើជាស្ពានតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគ រវាងវៀតណាមនិងបណ្ដាប្រទេសអាមេរិកឡាទិន៕