រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ
21/05/2013 07:18
(VOVworld) – នាថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry ចាប់ផ្តើមដំណើរទស្សនកិច្ច នៅប្រទេសចំនួន ៤ នៅមជ្ឈឹមបូព៌ាររួមមាន៖ Oman Jordan អ៊ីស្រាអែល និងប៉ាឡេស្ទីន។

(VOVworld) – នាថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចំនួន ៤ នៅមជ្ឈឹមបូព៌ាររួមមាន៖ Oman Jordan អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្នុងដំណើរទស្សនកិច្ចនៅ Oman រដ្ឋមន្ត្រីការ បរទេស John Kerry នឹងចួបចរចារជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសឈូងសមុទ្រ ពែក្យនេះអំពីទំនាក់ទំនងនិងបញ្ហានានាក្នុងតំបន់។ នៅ Jordan លោក John Kerry នឹងចូលរួមសន្និសិទជាមួយតំណាងនៃប្រទេសសម្ព័ន្ធមិត្ត ចំនួន ១០ ប្រទេស និងដៃគូរសំខាន់របស់អាមេរិកនៅអឺរ៉ុបនិងពិភពអារ៉ាប់ សំដៅពិភាក្សាអំពីដំណាក់ កាលផ្ទេប្តូរនៅស៊ីរី។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលនិងប៉ាឡេស្ទីន លោក John Kerry នឹងដំណើរការបណ្ដាការចរចារជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ពោលខាងលើ សំដៅជំរុញការចាប់ផ្តើមការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ។ បន្ទាប់មកទៀត រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅកាន់ Ethiopia ដើម្បីចូលរួមពិធី រំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ ទិវា បង្កើតអង្គការឯកភាពអាហ្វ្រិក (OAU) គឺជា សម្ព័ន្ធអាហ្វ្រិក (AU) នាបច្ចុប្បន្ន៕
Related






