រដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអូឌី
04/03/2013 12:16
(VOVworld) – នាថ្ងៃទី ៣ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានមកទៅកាន់រដ្ឋធានី Riyadh របស់ អារ៉ាប់ប៊ីសាអូឌីដ ដើម្បីពិភាក្សាជាមួយមជ្ឍដ្ឋានអ្នកដឹក នាំរបស់ប្រទេសនេះអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់និង វិបត្តិនៅស៊ីរី។

(VOVworld) – នាថ្ងៃទី ៣ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានមក ទៅកាន់រដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអូឌីដ ដើម្បីពិភាក្សាជាមួយមជ្ឍដ្ឋានអ្នកដឹក នាំរបស់ប្រទេសនេះអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងវិបត្តិនៅស៊ីរី។ តាមគំរោង រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងពិភាក្សាដោយឡែកជាមួយប្រទេសនិមួយៗ ជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់សមុទ្រពែក្យ (GCC)។ ប្រទេសជាសមាជិក GCC មួយចំនួន ដូចជា អារ៉ាប់ប៊ីសាអូឌីដ និង Qatar គាំទ្រកំលាំងប្រឆាំងនៅស៊ីរី។ ក្នុងពេលនោះ អ៊ីរ៉ង់គាំទ្ររដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad។ មុននោះ រដ្ឋមន្ត្រី ការបរទេសអាមេរិកបានទៅបំពេញទស្សកិច្ចនៅអេហ្ស៊ីប។ លទ្ធិផលនៃដំណើរទស្សនកិច្ច នេះគឺ៖ អាមេរិកនឹងផ្តល់ បា្រក់ចំនួន ២៥០ លាន ដុល្លាអាមេរិក សំរាប់អេហ្ស៊ីប ដើម្បី ប្រទេសនេះស្តាខឿនសេដ្ឋកិច្ចឡើងវិញ។ មុននឹងដំណើរទស្សនកិច្ចរបស់លោក John Kerry បណ្ដាប្រទេសជាសមាជិក GCC បានរិះគន់ភាពអសកម្មរបស់សហគមអន្តរជាតិ ចំពោះបញ្ហានៅស៊ីរីនិងការដែលអ៊ីរ៉ង់“ជ្រៀតជ្រែក”ចូលក្នុងកិច្ចការផ្ទៃក្នុងនៃបណ្ដា ប្រទេសពោលខាងលើ៕
Related





