VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅបារាំង
28/03/2013 08:34
VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើត ទំនាក់ទំនង​ការទូត​រវាងវៀតណាមនិងបារាំង រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចការ ងារជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ​ទី​២៨មិនា។
រដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅបារាំង
VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង​ការទូត​រវាងវៀតណាមនិងបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ​ទី​២៨ មិនា។ នៅទីនេះរដ្ឋមន្ត្រី Pham Binh Minh បានជួបសម្ដែងការគួរសម​នាយករដ្ឋមន្ត្រី បារាំង Jean Marc Ayraul ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា​លោក​ Jean Pierre Bel និងប្រធានរដ្ឋសភា Claude Bartolonea ជួបចរចារជា​មួយ​រដ្ឋមន្ត្រីការបរទេស Laurent Fabius។ នៅក្នុងបណ្ដាជំនួបសន្ទនាថ្នាក់ដឹកនាំបារាំង​បាន​អះអាងថាបារាំងយកចិត្ត ទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិងចង់នាំទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ រីឯរដ្ឋមន្ត្រី Pham Binh Minh បាន អះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាជានិច្ចកាលយកចិត្ត ទុកដាក់និងចង់បង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយបារាំងជាដៃគូនយោ បាយសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់ជួមុខ របស់វៀតណាមក្នុងសហភាពអឺរ៉ុប។  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច រដ្ឋមន្ត្រី Pham Binh Minh បានធ្វើ​អធិបតី​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំងដោយស្ថានទូតវៀតណាមប្រចាំនៅបារាំងរៀបចំនាយប់ថ្ងៃទី២៧មិនា៕