រដ្ឋមន្ត្រីការបរទេសវៀតណាមទៅដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់
20/09/2012 08:43
នាថ្ងៃទី ១៩ កញ្ញា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជា ផ្លូវការនៅអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបធ្វើការជាមួយទេសាភិបាលរដ្ឋ Hessen (អាល្លឺម៉ង់) លោក c។

នាថ្ងៃទី ១៩ កញ្ញា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់រដ្ឋមន្ត្រី ការបរទេសវៀតណាម Pham Binh Minh បានជួបធ្វើការជាមួយទេសាភិបាលរដ្ឋ Hessen (អាល្លឺម៉ង់) លោក Volker Bouffier។ ក្នុងជំនួប រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ ទំនងជាមួយអាល្លឺម៉ង់ ក្នុងនោះមានរដ្ឋ Hessen ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស វៀតណាមក៏បានស្នើរដ្ឋអំណាចរដ្ឋ Hessen បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ ជនវៀតណាមនៅទីនេះរស់នៅនិងប្រកបអាជីវកម្មស្ថិរភាព។ ក្នុងថ្ងៃដ៏ដែល នៅទីក្រុង Frankfurt វេទិការពាណិជ្ជកម្មវិនិយោគវៀតណាម-អាល្លឺម៉ង់ដោយប្រធានបទ “ចីរភាព ក្នុងការធ្វើអាជីវកម្មនិងការវិនិយោគ” បានប្រព្រឹត្តទៅ។ ថ្លែងមតិនៅវេទិការនេះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា៖ ការដែលប្រទេសទាំង ២ វៀតណាមនិងអាល្លឺម៉ង់បង្កើតទំនាក់ទំ នងដៃគូរយុទ្ធសាស្រ្តនាខែតុលាឆ្នាំ ២០១១ និងបានអនុម័ត្តលើផែនការ សកម្មភាពយុទ្ធសាស្ត្រ ដែលជំរុញទំនាក់ទំនងទ្វេភាគី អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែម ទៀត ពិសេសលើវិស័យសេដ្ឋកិច្ច។ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា៖វៀតណាមគឺជាទីកន្លែងវិនិយោគគួរឲ្យទាក់ទាញ និងទុកចិត្តអាល្លឺម៉ង់នានា។ រីឯខ្លួនវិញ ទេសាភិបាលរដ្ឋ Hessen លោក Volker Bouffier បានចាត់ទុក ថា៖ ការរៀបចំវេទិការពាណិជ្ជកម្មវិនិយោគវៀតណាម-អាល្លឺម៉ង់នៅ ទីក្រុង Frankfurt គឺជាការសម្រេចដ៏ត្រឹមត្រូវដោយសារទីក្រុងនេះគឺជាមជ្ឃមណ្ឌល សេដ្ឋកិច្ច ហិរញ្ញវត្ថុ អប់រំ សំខាន់របស់អឺរ៉ុប៕ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបធ្វើការជាមួយ ទេសាភិបាលរដ្ឋ Hessen (អាល្លឺម៉ង់) លោក Volker Bouffier។ (Image: Internet)
Related






