រដ្ឋមន្ត្រីការបរទេសវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
05/06/2012 08:25
VOV-នាថ្ងៃទី៤មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ការពារជាតិអាមេរិក Leon Edward Panetta ក្នុងឱកាស ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។

រដ្ឋមន្ត្រីការបរទេសវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក VOV-នាថ្ងៃទី៤មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បាន ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Leon Edward Panetta ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះភាគីទាំង ពីរបានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាទ្វេភាគីនិងដំបន់ដែលយកចិត្តទុកដាក់ដូច គ្នា។ រដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការយ៉ាង សកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅក្នុងបញ្ហារិះរកអិដ្ឋធាតុ ទាហាន អាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម ទន្ទឹមនឹងនោះ ស្នើររដ្ឋាភិបាលអាមេរិកដើរតួនាទីសកម្មថែមទៀតក្នុងការដោះស្រាយនូវ ផលវិបាកនៃសង្គ្រាម ពិសេសគឺក្នុងបញ្ហារាវរកគ្រាប់បែកម៉ីន សំអាតជាតិ គីមីពលព័រលឿងទុំ- Dioxin និងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិ គីមីពលព័រលឿងទុំ- Dioxin។ ភាគីទាំងពីរបានអះអាងថានឹងបន្តជំរុញកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានបញ្ហាសុវត្ថិភាពសន្តិសុខ នាវាចរណ៍នៅសមុទ្រខាងកើត ការពារប្រភពទឹកនិងអភិវឌ្ឍន៍ដ៏ចីរភាព ទន្លេ មេគ្គង។ ក្នុងឱកាសនេះដែរមជ្ឈដ្ឋានអ្នកសារព័ត៌មានអាមេរិកបាន វាយតំលៃថាដំណើរទស្សនកិច្ចនេះរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ជាសក្ខីភាពដ៏ច្បាស់លាស់អំពីការបង្កើនកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងវៀតណាមនិងអាមេរិក។ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌មាន Foxnews របស់អាមេរិក រដ្ឋមន្ត្រីការពារជាតិអាមេរិក Leon Edward Panetta បានឲ្យដឹងអំពីសារៈសំខាន់របស់ដំណើរទស្សនកិច្ចនេះ ទន្ទឹមនឹងនោះអះអាងនួវបំណង់ចង់កែលំអរទំនាក់ទំនងជាមួយវៀតណាម។ រដ្ឋមន្ត្រីការពារជាតិ Leon Edward Panetta បានលើកច្បាស់ថា៖ “សង្គ្រាមនៅវៀតណាមបានដើរតួនាទីសំខាន់ មិនត្រឹមតែជាបណ្ដាមេរៀន ដែលអាមេរិកបានដកចេញពីសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងពីសង្គ្រាននោះ អាមេរិកអាចមានការទទួលខុសត្រូវខ្ពស់ជាងនោះគឺត្រូវចូលរួមទៅក្នុង ដំណើរការផ្សះផ្សាស្លាកស្លាមសង្គ្រាមឡើងវិញ ដោយការកែលំអរ ទំនាក់ទំនងជាមួយវៀតណាម៕”
Related





