VOV WorldVOV World
រដ្ឋមន្ត្រី្កក្រសួងនគបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់សឹង្ហបុរី
28/08/2012 08:43
នារសៀលថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រី្កក្រសួងនគបាលវៀតណាម ឧត្តមសេនីយ៍ ទោ Tran Dai Quang បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ ខ្ពស់សឹង្ហបុរីដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ លោក Teo Chee Hean រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសឹង្ហបុរី ដែលបានទៅ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។
រដ្ឋមន្ត្រី្កក្រសួងនគបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់សឹង្ហបុរី
នារសៀលថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រី្កក្រសួងនគបាលវៀតណាម ឧត្តមសេនីយ៍ទោ Tran Dai Quang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ ខ្ពស់សឹង្ហបុរី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខ ជាតិ លោក Teo Chee Hean រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសឹង្ហបុរី ដែលបានទៅ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ឧត្តមសេនីយ៍ទោ Tran Dai Quang បាន សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាង ក្រសួងនគបាលវៀតណាមនិងបណ្ដាស្ថាប័នទាក់ទិនរបស់សឹង្ហបុរីត្រូវបានពង្រឹងនិង ពង្រីកដោយឥតឈប់ឈរ។ ឧត្តមសេនីយ៍ទោ Tran Dai Quang មានគោលបំណងថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនង សហប្រតិបត្តិការរវាងក្រសួងនគបាលវៀតណាមជាមួយក្រសួងមហាផ្ទៃសឹង្ហបុរី តាមរយៈការចុះហេត្ថលេខាលើការពន្យាពេលកិច្ចព្រមព្រៀង សហប្រតិបត្តិការ បង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងកាត់ព្រំដែន៕