VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាមទៅដំណើរទស្សនកិច្ចនិងបំពេញការងារនៅអឺរ៉ិប
06/09/2012 07:28
“អាណិកជនវៀតណាមលើសកលលោកជានិច្ចកាល មានក្តីសង្ឍឹមឆ្ពោះទៅមាតុប្រទេសនិងមានឱកាសរួម ចំណែកកសាងនិងរួមវិភាគទានឲ្យប្រទេសជាតិ”។ នេះ គឺជាការអះអាងរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍ វៀតណាម Nguyen Bac Son ក្រោយពីដំណើរទស្សនកិច្ចនិង បំពេញការងារនៅអឺរ៉ិប។
រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាមទៅដំណើរទស្សនកិច្ចនិងបំពេញការងារនៅអឺរ៉ិប
“អាណិកជនវៀតណាមលើសកលលោកជានិច្ចកាលមានក្តីសង្ឍឹមឆ្ពោះទៅមាតុប្រទេស និងមានឱកាសរួមចំណែកកសាងនិងរួមវិភាគទានឲ្យប្រទេសជាតិ”។ នេះគឺជាការអះអាង របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាម Nguyen Bac Son ក្រោយពីដំណើរ ទស្សនកិច្ចនិងបំពេញការងារនៅអឺរ៉ិប។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី Nguyen Bac Son បានជួបជាមួយអាណិកជនវៀតណាមនៅទីនេះ។ ក្រៅពីនោះ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួង វប្បធម៌ព័ត័មាន ទូរគមនាគមន៍របស់ប្រទេស ហុងគ្រី ប៉ូឡូញ និងបារាំង។ ស្តីពីខ្លឹមសារ នៃជំនួបធ្វើការជាមួយភាគីបារាំង លោក Nguyen Bac Son បានឲ្យដឹងថា៖ “យើងខ្ញុំបានផ្លាស់ប្តូរខ្លឹមសារជាច្រើនដែលក្រសួងទាំង ២ មានការទទួលខុសត្រូវគ្រប់ គ្រង ផ្លាស់ប្តូរបទពិសោជន៍ធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងទូរគមនាគមន៍ ការរៀបចំ ឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម ។ល។ ពិសេសគឺ យើងខ្ញុំក៏បាន ពិភាក្សារអំពី ការគួបផ្សំរវាងក្រសួងនៃប្រទេសទាំង ២ ក្នុងការឃោសនានាឆ្នាំ ទំនាក់ទំនងទៅវិញ ទៅមកវៀតណាម-បារាំង ២០១៣-២០១៤៕” រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាម Nguyen Bac Son (Image: Internet)