VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងការពាប្រទេសវៀតណាមជួបទ្វេភាគីជាមួយរដ្ឋមន្ត្រី ក្រសួងការពាជាតិចិន
09/05/2013 09:21
(VOVworld) - នៅខាងក្រៅសន្និសិទរដ្ឋមន្ត្រីក្រសួង ការពាជាតិអាស៊ានលើកទី៧(ADMM-7)នៅប្រ៊ុយណេ នាយប់ថ្ងៃទី៧ ឧសភា រដ្ឋមន្ត្រីក្រសួងការពាប្រទេស វៀតណាមលោក Phung Quang Thanh បានមានជំនួប ទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពាជាតិចិនលោក Chang Wan-quan។
រដ្ឋមន្ត្រីក្រសួងការពាប្រទេសវៀតណាមជួបទ្វេភាគីជាមួយរដ្ឋមន្ត្រី ក្រសួងការពាជាតិចិន
(VOVworld) - នៅខាងក្រៅសន្និសិទរដ្ឋមន្ត្រីក្រសួងការពាជាតិអាស៊ានលើកទី៧ (ADMM-7)នៅប្រ៊ុយណេ នាយប់ថ្ងៃទី៧ ឧសភា រដ្ឋមន្ត្រីក្រសួងការពាប្រទេស វៀតណាមលោក Phung Quang Thanh បានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួង ការពាជាតិចិនលោក Chang Wan-quan។នៅជំនួបសន្ទនា រដ្ឋមន្ត្រីការពាជាតិចិន បានឲ្យដឹងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិនគោរពដល់ទំនាក់ទំនងជិតស្និទ្ធ សាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង២ ដោយលោកប្រធាន ​Mao Tse Tung និង លោកប្រធាន Ho Chi Minh ដាក់គ្រឹះស្ថានកសាង។រដ្ឋមន្រ្តី Phung Quang Thanh អះអាងថា ការបង្កើនកិច្ចសហប្រតិបតិ្តការ សាមគី្គភាពមិត្តភាព យល់ដឹង ជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាមនិងចិន គឺជាកត្តាដ៏សំខាន់ដើម្បី រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងការពាប្រទេសវៀតណាម Phung Quang Thanh ជួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួង ការពាជាតិចិន Chang Wan-quan (Image:TTXVN) រដ្ឋមន្ត្រី Phung Quang Thanh សង្កត់ធ្ងន់ថា ភាគីទាំង២ត្រូវគោរពតាមកិច្ចព្រមព្រៀង និងការយល់ដឹងរួមយ៉ាងម៉ឹងម៉ាត់ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២ទទួល បាន រួមគ្នាដោះស្រាយជម្លោះលើសមុទ្រតាមរយៈការចរចារសន្តិភាព ដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្ដី ថ្លែងការស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) និងខំប្រឹងប្រែង ជំរុញការកសាងក្រមប្រតិបតិ្តដំបន់នៅសមុទ្រខាងកើត(COC)រវាងអាស៊ាននិងចិន៕