VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងការពារប្រទេសជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតញូវសេឡែន។
07/03/2013 08:38
VOV-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី៦មិនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម​និង ឯកអគ្គរដ្ឋទូតញូវសេឡែនប្រចាំនៅវៀតណាម Maike Manning បាន​ឯកភាពក្នុងរយៈពេលខាងមុខភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូមករៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកពិសេសគឺផ្លាស់ប្តូរ បទពិសោធន៍អំពីការ​ចូលរួមកំលាំងរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតញូវសេឡែន។
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម         VOV-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី៦មិនានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម​និងឯកអគ្គរដ្ឋទូតញូវសេឡែនប្រចាំនៅវៀតណាម Maike Manning បាន​ឯកភាព ក្នុងរយៈពេលខាងមុខភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូមករៀន សូត្របទពិសោធន៍គ្នាទៅវិញទៅមកពិសេសគឺផ្លាស់ប្តូរបទពិសោធន៍អំពីការ​ចូលរួមកំលាំងរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ Phung Quang Thanh ចង់ឲ្យក្នុងរយៈពេលធ្វើការនៅវៀតណាមលោក Maike Manning នឹងមានការរួមចំណែកសកម្មជាច្រើនថែមទៀតនិងបង្កើនទំនាក់ទំនង ដ៏ល្អ​ប្រសើរវាងប្រទេសទាំងពីរនិងជំរុញទំនាក់ទំនងសហប្រតិបត្តិការយោធា ការពារ​ជាតិវៀតណាម-ញូវសេឡែនលើគ្រប់វិស័យ។ រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀត​ណាមនិងឯកអគ្គរដ្ឋទូត Maike Manning ក៏បានផ្លាស់ប្តូរអំពីផែនការ ដំណើរទស្សន​កិច្ចការងាររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទៅ ញូវសេឡែនក្នុងរយៈពេលខាងមុខនេះផងដែរ៕