VOV WorldVOV World
រដ្ឋអំណាចយោធាថៃប្រកាសផែនការរៀបចំការបោះឆ្នោតសកល
28/06/2014 08:38
(VOVworld)-ថ្នាក់ដឹកនាំរដ្ឋអំណាចយោធាថៃ នាយ ឧត្តមសេនីយ៍ Prayuth Chan-Ocha នាយប់ថ្ងៃទី២៧ មិថុនា បានឲ្យដឹងថា​
រដ្ឋអំណាចយោធាថៃប្រកាសផែនការរៀបចំការបោះឆ្នោតសកល
នាយឧត្តមសេនីយ៍ Prayuth Chan-Ocha ជាមួយសហការី(រូបថតៈ AP) (VOVworld)-ថ្នាក់ដឹកនាំរដ្ឋអំណាចយោធាថៃ នាយឧត្តមសេនីយ៍ Prayuth Chan-Ocha នាយប់ថ្ងៃទី២៧មិថុនា បានឲ្យដឹងថា​កងទ័ពកំពុងរៀបចំផែនការនៃការបោះ ឆ្នោត សកល១នាខែតុលាឆ្នាំ២០១៥ខាងមុខ។លោក Prayuth បានជូនដំណឹងថា រដ្ឋ អំណាចយោធាគ្រោងនឹងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញបណ្តោះអាសន្ននាខែកក្កដាខាង មុខ។ លោក Prayuth ក៏ឲ្យដឹងថែមទៀតថា ក្រោយពីរដ្ឋធម្មនុញ្ញបណ្តោះអាសន្នត្រូវ បានផ្សព្វផ្សាយរដ្ឋអំណាចយោធានឹងបង្កើតរដ្ឋាភិបាលនិងរដ្ឋសភាបណ្តោះអាសន្ន នាខែ កញ្ញាឆ្នាំ២០១៥។ លោក Prayuth បានបង្ហើបថា ការបោះឆ្នោតសកលនឹងត្រូវ បានរៀបចំ ឡើងក្រោយរយៈពេល៣ខែ ពេលដែលរដ្ឋធម្មនុញជាផ្លូវការត្រូវបាន ផ្សព្វផ្សាយ៕