រដ្ឋសភាពិភាគ្សាអំពីការយកសន្លឹកឆ្នោតទំនុកទុកចិត្តបោះឆ្នោតទំនុកទុកចិត្ត
10/11/2012 08:38
VOV-បន្តកម្មវិធីរបស់សម័យប្រជុំលើកទី៤រដ្ឋសភា វៀតណាមនីតិកាលទី១៣នាព្រឹកថ្ងៃទី១០វិច្ឆិកាបណ្ដា សមាជិកសភាបានពិភាគ្សានៅសាលប្រជុំអំពីពង្រាង សេចក្តីសំរេចចិត្តអំពីការយកសន្លឹកឆ្នោតទំនុកទុក ចិត្តបោះឆ្នោត

សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ VOV-បន្តកម្មវិធីរបស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី១០វិច្ឆិកាបណ្ដាសមាជិកសភាបានពិភាគ្សានៅសាលប្រជុំអំពីពង្រាង សេចក្តីសំរេចចិត្តអំពីការយកសន្លឹកឆ្នោតទំនុកទុកចិត្តបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាក្រុមប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត។ សម័យប្រជុំនឹងបានផ្សាយផ្ទាល់លើវិទ្យុទូរទស្សន៍ដើម្បីអ្នកបោះឆ្នោតទូទាំង ប្រទេសតាមដាន។ លោកស្រី Nguyen Thi Kha សមាជិការសភាមណ្ឌល Tra Vinh អំពីសម័ត្ថកិច្ចនិងក្របខ័ណ្ឌបណ្ដាអ្នកត្រូវបានយកសន្លឹកឆ្នោតទំនុកទុកចិត្តគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើររដ្ឋសភាយកសន្លឹកឆ្នោតទំនុកទុកចិត្ត ចំពោះប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធាន បណ្ដាគណៈកម្មាធិការរបស់រដ្ឋសភា ប្រធានរដ្ឋ អនុប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីនិងសមាជិកផ្សេងៗនៃរដ្ឋាភិបាល (ចំនួនសរុបគឺ៤៩រូប)។ ក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការរបស់រដ្ឋសភាយកសន្លឹកឆ្នោតទំនុក ទុកចិត្តចំពោះបណ្ដាអនុប្រធាននិងសមាជិកក្រុមប្រឹក្សា គណៈកម្មាធិការ (ចំនួន សរុប៣៨០រូប)។ បណ្ដាមតិបានចាត់ទុកថានោះគឺទូលាយពេក នៅចំពោះមុខ គួរតែយកសន្លឹកឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងស្នូលក្នុងក្បាល ម៉ាស៊ីនរដ្ឋ។ លោកស្រី Nguyen Thi Kha សមាជិការសភាមណ្ឌល Tra Vinh បាន រួមមតិថា៖ “ការយកសន្លឹកឆ្នោតទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តជាមូលដ្ឋាន សំរាប់ការវាយតំលៃមន្ត្រី ចាត់តាំងកម្មាភិបាល។ លទ្ធផលនៃការយកសន្លឹកឆ្នោត ទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តត្រូវបានបើកចំហរតម្លាភាព។ ការយក សន្លឹកឆ្នោតទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តត្រូវធ្វើត្រូវនឹងមុខសញ្ញា ដំណើរការនិងគុណភាព។ ធ្វើបានដូច្នេះអ្នកដំណាងប្រជាជនទើបនឹងបំពេញ ការងារទទួលខុសត្រូវរបស់ខ្លួន ជាអ្នកដំណាងឲ្យសុឆ័ន្ទះបំណងប្រាថ្នារបស់ ប្រជាជនដែលត្រូវបានប្រជាជនផ្ញើជូន៕”
Related






