រដ្ឋសភាចាប់ផ្ដើមពិភាគ្សាអំពីការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០១៣
29/10/2013 08:30
Vovworld-រដ្ឋសភាវៀតណាមចាប់ផ្ដើមពិភាគ្សាអំពីការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០១៣នេះជាខ្លឹមសារធ្វើការនៅតាមក្រុម

សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) Vovworld-រដ្ឋសភាវៀតណាមចាប់ផ្ដើមពិភាគ្សាអំពីការងារបង្កាប្រយុទ្ធ ប្រឆាំងអំពើពុករលួយឆ្នាំ២០១៣នេះជាខ្លឹមសារធ្វើការនៅតាមក្រុម របស់បណ្ដា សមាជិកសមាជិការសភាដែលចូលរួមសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាម នីតិកាលទី១៣ នារសៀលថ្ងៃទី២៩តុលា។ តាមរបាយការណ៍របស់រដ្ឋាភិបាលថា ក្នុងឆ្នាំ២០១៣ បានមានករណីចំនួន៤១អ្នកប្រមុខត្រូវដោះស្រាយដោយកង្វះការទទួលខុសត្រូវទុកឲ្យកើតមានឡើង អំពើពុករលួយ។ ក៏ក្នុងឆ្នាំ២០១៣នេះដែរ ផ្នែកអធិការកិច្ចបានរកឃើញករណី ចំនួន៨០ មុខសញ្ញាចំនួន៩០មានអំពើទាក់ទិនដល់អំពើពុករលួយជាមួយចំនួន ប្រាក់ប្រមាណ១១៧ពាន់លានដុងនិងប្រមូលបានវិញ៥៩ពាន់លានដុង។ ប៉ុន្តែ តាមអគ្គអធិការ រដ្ឋាភិបាលលោក Huynh Phong Tranh ថា ការត្រួតពិនិត្យរកឃើញអំពើពុករលួយដោយខ្លួនឯងរបស់ស្ថាប័នអង្គការ អង្គភាពមួយចំនួននៅអន់ ខ្សោយ។ អំពើពុករលួយភាគច្រើនត្រូវបានរកឃើញតាមរយៈសាធារណៈមតិ សារព័ត៌មាន។ ទន្ទឹមនឹងខ្លឹមសារពោលខាងលើ ក្នុងថ្ងៃដ៏ដែល បណ្ដាសមាជិកសមាជិការ សភាក៏បានស្ដាប់របាយការណ៍និងពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលនៅមាន មតិអំពីពង្រាងច្បាប់ការពារនិងពូតគាមអនាម័យរុក្ខជាតិ៕
Related






