រដ្ឋសភាបានពិភាគ្សាអំពីច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម)
09/11/2012 10:03
VOV-ក្នុងថ្ងៃធ្វើការទី១៦របស់សម័យប្រជុំលើកទី៤រដ្ឋ សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី៩វិច្ឆិកាបាន លៃទុកពេញមួយថ្ងៃពិភាគ្សានៅសាលប្រជុំអំពីគំរោង ច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម)។

រដ្ឋសភាបានពិភាគ្សាអំពីច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម) VOV-ក្នុងថ្ងៃធ្វើការទី១៦របស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី៩វិច្ឆិកាបានលៃទុកពេញមួយថ្ងៃពិភាគ្សានៅសាលប្រជុំ អំពីគំរោងច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម)។ នេះជាបញ្ហាសំខាន់ ត្រូវបានសាធារណៈមតិ យកចិត្តទុកដាក់ដូច្នេះសម័យប្រជុំត្រូវបានវិទ្យុទូរទស្សន៍ផ្សាយដោយផ្ទាល់ដើម្បីជនរួមជាតិអ្នកបោះឆ្នោតទូទាំងប្រទេសរួមតាមដាន។ គំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់ច្បាប់បង្កាប្រឆាំងអំពើពុករលួយត្រូវបានផ្សព្វផ្សាយដើម្បីយកមតិរបស់ប្រជាជននិងដាក់ ជូនរដ្ឋសភាអនុម័តនៅសម័យប្រជុំលើកនេះ។ នេះជាគំរោងការច្បាប់ជាមួយការ កំណត់មានចរិតលក្ខណអនុវត្តបាន កំលាំងខ្លាំងគ្រប់គ្រាន់និងរាំងស្កាត់បាន ចន្លោះប្រហោងដែលជនល្មើសពុករលួយអាចឆ្លៀតឱកាស។ តាមលោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc ថា ដើម្បីច្បាប់អនុវត្តយ៉ាងសកម្ម ក្នុងជីវភាពរស់នៅមិនអាចខ្វះបានយន្តការឃ្លាំមើលរបស់មហាជននិងសារ ព័ត៌មាន។ “ជាក់ស្ដែងបានបង្ហាញថាមហាជននិងសារព័ត៌មានជាអ្នកជួយឧបត្ថម្ភពេញទមហ្នឹងក្នុងការរកឃើញអំពើពុករលួយនិងសាធារណៈមតិមហាជននិង សារព័ត៌មានពិតជាកំលាំងកាបសង្កត់មួយធ្វើឲ្យការងារអនុវត្តវិធានការបង្កាប្រឆាំង អំពើពុករលួយមានភាពសកម្ម។ ទន្ទឹមនឹងនោះត្រូវមានយន្តការការពារអ្នកចូល រួមបង្កាប្រឆាំងអំពើពុករលួយនិងស្ងើចសរសើរប្រជាជននិងអ្នកយកព័ត៌មានធ្វើ ល្អការងារបង្កាប្រឆាំងអំពើពុករលួយ។” តាមលោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc ថា ដើម្បីច្បាប់អនុវត្តយ៉ាងសកម្មក្នុងជីវភាពរស់នៅមិនអាចខ្វះបានយន្តការឃ្លាំមើលរបស់ មហាជននិងសារព័ត៌មាន។ ខ្លឹមសារសំខាន់មួយទៀតរបស់ច្បាប់បង្កាប្រឆាំងអំពើរពុករលួយវិសោធនកម្ម លើកនេះជាការផ្លាស់ប្តូររូបសណ្ឋានគណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្កាប្រឆាំង អំពើពុករលួយ និងពង្រីកតួនាទីឃ្លាំមើលរបស់ប្រជាជនក្នុងការបង្កាប្រឆាំងអំពើ ពុករលួយ។ លោក Vu Xuan Truong សមាជិកសភាមណ្ឌល Nam Dinh បានលើក មតិថា៖ “ខ្ញុំឯកភាពខ្ពស់ជាមួយពង្រាងអំពីការដែលស្ថាប័នបញ្ជាអំពីបង្កាប្រឆាំង អំពើពុករលួយក្រោមអាវាទការិយាល័យនយោបាយ គណៈកម្មាធិការផ្ទៃក្នុង រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ ទីពីរគឺ បណ្ដាស្ថាប័នអនុវត្តរួមមានអធិការកិច្ច រដ្ឋាភិបាល សវនកម្មជាតិ ស្ថាប័នសង្កេតការបង្កាប្រឆាំងអំពើពុករលួយរបស់ ក្រសួងនគរបាលរឺក្រសួងការពារប្រទេស មហាអយ្យការប្រជាជន។ ចុងក្រោយ គឺការសន្និដ្ឋានរបស់អធិការកិច្ចសាវនកម្មទោះបីបានបើកចំហរប៉ុន្តែមិនទាន់ បានរាយការណ៍ជាមួយស្ថាប័នមានសម័ត្ថកិច្ចបង្កាប្រឆាំងអំពើពុករលួយ។ ដូច្នេះខ្ញុំស្នើរស្ថាប័នអធិការកិច្ចសាវកម្មត្រូវផ្ញើសេចក្តីសន្និដ្ឋានជូនដល់គណៈ កម្មាធិការបញ្ជានិងស្ថាប័នមានសម័ត្ថកិច្ចបង្កាប្រឆាំងអំពើពុករលួយ៕”
Related






