រដ្ឋសភាបានចាប់ផ្ដើមការសួរនិងឆ្លើយសំណួរដេញដោល។
12/11/2012 08:23
(VOVworld) - នាថ្ងៃទី១២វិច្ឆិកាចាប់ផ្ដើមសប្ដាហ៍ ធ្វើការលើកទី៤នៃសម័យប្រជុំលើកទី៤រដ្ឋសភា វៀតណាមនីតិកាលទី១៣ រដ្ឋសភាបានចាប់ផ្ដើម សម័យសួរដេញដោល។

រដ្ឋសភាបានចាប់ផ្ដើមការសួរនិងឆ្លើយសំណួរដេញដោល។ (VOVworld)-នាថ្ងៃទី ១២ វិច្ឆិកា បានចាប់ផ្តើម សប្ដាហ៍ធ្វើការទី៤ នៃសម័យប្រជុំលើក ទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ សមាជិកសភាបានដំណើការសួរដេញដោល និងឆ្លើយការសួរដេញដោល។ តាមរបៀបវារះ សម័យសួរដេញដោល និងឆ្លើយការ សួរដេញដោលត្រូវបានប្រព្រឹត្តទៅ ពីថ្ងៃទី ១២-១៤វិច្ឆិកា និងត្រូវបានផ្សាយផ្ទាល់ ដើម្បីអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសតានដាន។ ក្នុងថ្ងៃទី ១២វិច្ឆិកា សមាជិករដ្ឋាភិ បាលវៀតណាមចំនួន ២រូបគឺ រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung និង រដ្ឋមន្ត្រី ក្រសួងឧស្សាហ-ពាណិជ្ជកម្ម Vu Huy Hoang បានឆ្លើយការសួរដេញដោល។ ដោះស្រាយការលំបាកអោយទីផ្សារអចលនវត្ថុ ដែលកំពុងជាប់គាំង នាបច្ចុប្បន្ន ជាបញ្ហា ត្រូវបានសមាជិកសភាសួរដេញដោលច្រើនបំផុត ចំពោះរដ្ឋមន្ត្រី ក្រសួង សំណង់ Trinh Dinh Dung ។ ស្ដីពី ដំណោះស្រាយចាំបាច់ខាងមុខនេះ ដើម្បីដោះ ស្រាយការលំបាកអោយទីផ្សារអចលនវត្ថុ រដ្ឋមន្ត្រី Trinh Dinh Dung បានអោយដឹង ថា៖ “ យើងត្រូវពិនិត្យមើលឡើងវិញ រាល់គំរោងការណ៍អចលនវត្ថុ។បណ្ដាគំរោងការណ៍ ណា ដែលបានកំពុងវិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវរៀបចំរចនាសម្ព័ន្ធគំរោង ការណ៍ឡើងវិញ តាមទិសប្រមូលផ្តុំ ដើម្បីអភិវឌ្ឍន៍ផ្ទះស្នាក់នៅ សង្គម។ ម្យ៉ាងទៀត សំណូមពរ ធនាគារបន្តអោយអ្នកទិញផ្ទះខ្ចីទឹកប្រាក់។ ពិសេសគឺ បណ្ដាអ្នកទិញផ្ទះ ជាលើកដំបូងនិងបណ្ដាអ្នកទិញផ្ទះស្នាក់នៅសង្គម។ ” រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម Vu Huy Hoang ជាសមាជិករដ្ឋាភិបាលបានឆ្លើយសំណួរដេញដោលដើមដំបូង។ មុននោះ ឆ្លើយសំនួរដេញដោល អំពីដំណោះស្រាយទំនិញ សម្ភារះសេសសល់ក្នុងឃ្លាំង រដ្ឋមន្ត្រី ក្រសួង ឧស្សាហ-ពាណិជ្ជកម្ម Vu Huy Hoang បានអោយដឹងថា៖ នឹងសហការ ជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុដើម្បីគ្រប់គ្រងសកម្មបណ្ដាមុខទំនិញនាំចូលយកចិត្ត ទុកដាក់ដល់វិធានការជំរុញការប្រើប្រាស់ក្នុងប្រទេសជាដើម។ដើម្បីកសាងពាណិជ្ជ សញ្ញានាំចេញសំរាប់មុខទំនិញកសិផលវៀតណាម ក្នុងនោះមានមុខទំនិញអង្ករផង រដ្ឋមន្ត្រី Vu Huy Hoang បានឲ្យដឹងថា៖ “បើចង់ឲ្យមានពាណិជ្ជសញ្ញាបណ្ដាមុខទំនិញកសិផលវៀតណាមមុនបង្អស់ត្រូវ រៀបចំផែនការឡើងវិញផលិតកម្មកសិកម្ម។ក្នុងរយៈពេលខាងមុខក្រសួងឧស្សាហ-ពាណិជ្ជកម្មនឹងបង្កើនកិច្ចសហការរវាងក្រសួងស្ថាប័ន មុនបង្អស់ជាមួយក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងតួនាទីកំណត់ទិសនិងណែនាំអង្គភាពអាជីវកម្មចូល រួមកសាងពាណិជ្ជសញ្ញាសំរាប់កសិផលវៀតណាម។ ទី២គឺអនុវត្តវិធានការបង្កើន ការចរចារចុះហត្ថលេខានាំចេញអង្ករជាមួយបណ្ដាប្រទេស។ ទី៣គឺបង្កើនសកម្មភាពពន្លឿនឧទ្ទេសនាមផលិតផលផ្សារណាត់ឧទ្ទេសនាមអំពីកសិផលនៅក្នុងនិងក្រៅប្រទេសជាដើម។” ក៏ក្នុងសម័យធ្វើការនាព្រឹកថ្ងៃទី១២វិច្ឆិកា តាងនាមឲ្យរដ្ឋភិបាល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអធិប្បាយ របាយការណ៍សរុបរបស់រដ្ឋាភិបាលក្នុងការអនុវត្ត បណ្ដាសេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីការសួរនិងឆ្លើយសំណួរដេញដោលនៅ សម័យប្រជុំលើកទី២និងសម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៣។នេះជាលើក ដំបូងរដ្ឋាភិបាលមានរបាយការណ៍ជាក់ស្ដែងអំពីការអនុវត្តបណ្ដាខ្លឹមសារដែល សមាជិករដ្ឋាភិបាលបានសន្យាចំពោះរដ្ឋសភានិងអ្នកបោះឆ្នោតទូទាំងប្រទេស៕
Related





