រដ្ឋសភាបន្តថ្ងៃទី២នៃសម័យសួរនិងឆ្លើយសំណួរដេញដោល។
13/11/2012 08:20
VOV-បន្តថ្ងៃធ្វើការទី២របស់សម័យសួរនិងឆ្លើយសំ ណួរដេញដោលនៅសម័យប្រជុំលើកទី៤រដ្ឋសភា វៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី១៣វិច្ឆិកា ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឆ្លើយសំណួរដេញដោល។

(VOV World)_បន្តថ្ងៃធ្វើការទីពិរ នៃសម័យសួរដេញដោល និងឆ្លើយការសួរដេញ ដោល របសសមាជិកសភា នៅសម័យប្រជុំ លើកទី ៤ រដ្ឋសភាវៀតណាម នីតិកាល ទី១៣ នាថ្ងៃទី ១៣ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានឆ្លើយសំនួរដេញដោល អំពីបណ្ដាបញ្ហា៖ តំលៃថ្នាំ ស្ថានភាពបាត់តុល្យ ភាព សមភាពភេទនៅកំរិតខ្ពស់ …។ល។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Tien បានអោយដឹងថា៖ “យើងខ្ញុំចេញផ្សាយសារាចរគ្រប់គ្រងថ្លៃថ្នាំពេទ្យនិងដេញថ្លៃ កំណត់ តម្លៃដែល ដេញ ថ្លៃបាន គឺទាបជាងតម្លៃប្រកាស យើងខ្ញុំក៏ចង់ធ្វើពិសោធន៌ បង្កើតឡើង គណៈ កម្មាធិការដេញថ្លៃជាតិមួយ រួមមានក្រសួងហិរញ្ញវត្ថុ ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រុមហ៊ុនធានារ៉ាប់រ៉ងរបស់វៀតណាម និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសតម្លៃ ឯកភាពនិងទាបបំផុតលើទូទាំងប្រទេស” សំដៅលើកកំពស់គុណភាពផ្នែកសុខាភិបាល រដ្ឋមន្រ្តី Nguyen Thi Kim Tien ឲ្យ ដឹងថា នឹងយកចិត្តទុកដាក់ លើកកំពស់គុណភាពបណ្តុះបណ្តាល និងជំនាញរបស់ គ្រូវពេទ្យផងដែរ។ មុននោះទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឆ្លើយសំណួរ ដេញដោល។ ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឆ្លើយសំណួរដេញដោល អំពីការគ្រប់គ្រងតំលៃមាសក្នុងប្រទេសទេសាភិបាល Nguyen Van Binh បាន ឲ្យដឹងថា ធនាគារជាតិបានផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីការអាជីវកម្មមាស។ រដ្ឋាភិបាលក៏ផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីការពិន័យការរំលោភរដ្ឋបាលក្នុងវិស័យរូបីយប័នរូបីយវត្ថុនិងសកម្មភាពអាជីវកម្មមាស ក្នុងនោះមានខ្លឹមក្រៅពីការពិន័យរដ្ឋបាលកំរិតខ្ពស់ថែមទាំងអនុញាត្តអនុវត្តពិន័យបន្ថែមរឹបអូសបណ្ដា វត្ថុតាងទៀតផង។ ស្ដីពីវិធានការដោះស្រាយបំណូលអាក្រក់ ទេសាភិបាលធនាគារជាតិវៀត ណាម Nguyen Van Binh បានឲ្យដឹងថា៖ “ប្រព័ន្ធធនាគារបានអនុវត្តវិធានការជាច្រើន។ ទីមួយ បណ្ដាអង្គការឥណទាន ត្រូវអនុវត្តរៀបចំឡើងវិញរចនាសម្ព័ន្ធបំណូល វាយតំលៃឡើងវិញនូវ ស្ថានភាពជាក់ស្ដែង ធ្វើសកម្មភាពរបស់បណ្ដាអង្គភាពអាជីវកម្មដើម្បីរៀបចំឡើង វិញរចនាសម្ព័ន្ធប្រព័ន្ធបំណូលជាមួយកាលកំណត់ កំរិតការប្រាក់សមស្របជាង ជាមួយសមត្ថភាពរបស់អង្គភាពអាជីវកម្ម។ ទីពីរគឺ បណ្ដាអង្គការឥណទាន ក្រោមការដឹកនាំ និងត្រួតពិនិត្យយ់ាងម៉ត់ចត់របស់ប្រព័ន្ធធនាគារ របស់ធនាការជាតិគឺការបង្កើតមូលនិធិបង្កាប្រឆាំងនឹងហានិភ័យរបស់អង្គការឥណទានត្រូវ បានត្រួតពិនិត្យ គ្រប់គ្រងយ៉ាងល្អ ក្នុងរយះពេលកន្លងទៅ៕”
Related






