រដ្ឋសភាថៃអនុម័តលើពង្រាងធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧
05/04/2013 08:43
(VOVworld) - នាថ្ងៃទី ៤ មេសា រដ្ឋសភាថៃបានអនុម័ត លើពង្រាងធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃរដ្ឋធម្ម នុញ្ញឆ្នាំ ២០០៧ ចំនួន ៣ របស់ប្រទេសនេះ។

(VOVworld) - នាថ្ងៃទី ៤ មេសា រដ្ឋសភាថៃបានអនុម័តលើពង្រាងធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ ចំនួន ៣ របស់ប្រទេសនេះ។ ពង្រាងរដ្ឋ ធម្មនុញ្ញទី ១ ស្នើ ធ្វើវិសោធនកម្មបណ្ដាមាត្រាទាក់ទិនដល់របបបោះឆ្នោតការតែង តាំងនិងអាណ្ណត្តិរបស់ព្រឹទ្ធសមាជិក។ ពង្រាងទី ២ ធ្វើវិសោធនកម្មមាត្រាទី ១៩០ ដែល ទាក់ទិនដល់ការចុះហេត្ថលេខាលើបណ្ដាការព្រមព្រៀងអន្តរជាតិរបស់រដ្ឋា ភិបាល។ ក្នុងនោះ រដ្ឋសភាថៃគ្រាន់តែអនុម័តលើការព្រមព្រៀងអន្តរជាតិអំពីបញ្ហា ព្រំដែនឬអធិបតេយ្យភាពជាតិ។ ពង្រាងទី ៣ ស្នើឲ្យធ្វើវិសោធកម្មមាត្រទី ៦៨ និងទី ២៣៧។ ក្នុងនោះ ខ្លឹមសារវិសោធនកម្មនៃមាត្រាទី ៦៨ កំណត់ពាក្យបណ្តឹងតវ៉ា ដែលទាក់ទិនដល់អំពើធ្វើឲ្យអន្តរាយចំពោះរបបរាជារដ្ឋធម្មនុញ្ញត្រូវធ្ញើដល់ការិយា ល័យក្រសួងយត្តិធម៌ពិនិត្យមើល មុនពេល ដាក់ជូនឲ្យតុលាការដ្ឋធម្មនុញ្ញ។ រីឯ ខ្លឹមសារវិសោធនកម្មនៃមាត្រាទី ២៣៧ ស្នើឲ្យលុបចោលការកំណត់រំសាយគណៈ បក្សនិងបទហាមឃាត់ធ្វើសកម្មភាពនយោបាយចំពោះបណ្ដាសមាជិកគណៈបក្ស ដែលរំលោភលើច្បាប់បោះឆ្នោត៕
Related





